រឿងនិទានអំពីបុរសនិងក្មេងស្រីមានជំងឺមហារីកដំណាក់កាលចុងក្រោយ

,

១. មាននិស្សិតស្រីម្នាក់មានអាការៈមិនស្រួលខ្លួន រួចគាត់ក៏បានទៅពិនិត្យសុខភាពនៅមន្ទីពេទ្យមួយ ពេលពិនិត្យសុខភាពរួច ពេទ្យបានប្រាប់ថា: គាត់មានជំងឺមហារីក ដោយសារតែភាពភ័យខ្លាច ការបាក់ទឹកចិត្ត ក្រោយពីត្រលប់ពិនិត្យសុខភាពបានតែមួយអាទិត្យគាត់ក៏ទទួលមរណះភាពទៅ ។
២. មានបុរសចាស់ម្នាក់ទៀត បានទៅពិត្យសុខភាពដូចគ្នា ពេទ្យបានប្រាប់ថា: គាត់មានជំងឺមហារីក រស់បានតែ ៦ខែទៀតទេ ព្រោះជាជំងឺដំនាក់កាលចុងក្រោយហើយ ក្រោយពេលបានទទួលដំណឹងរួច បុរសចាស់នោះក៏បើកថ្នាំយកមកលេបតាមធម្មតា ហើយក៏សំរេចចិត្តលាឈប់ពីកន្លែងកាងារ ឈប់ធ្វើការតែម្តង គាត់បានទៅដើរលេង ទៅសំរាកកាយនៅកន្លែងដែលគាត់ចង់ទៅ ញុាំរបស់ដែលគាត់ចង់ញុាំ ធ្វើអ្វីដែលអាចធ្វើអោយគាត់សប្បាយចិត្ត ក្នុងដែនកំណត់និងភាពត្រឹមត្រូវ ព្រោះគាត់គិតថា បើគង់តែស្លាប់គួរតែចំណាយពេលដែលនៅសល់អោយមានភាពរីករាយ ។ ភ្លេចៗខ្លួន រយះពេល ៦ខែ ក៏បានចូលមកដល់ គាត់បានទៅជួបពេទ្យដើម្បីពិនិត្យសុខភាពម្តងទៀត ស្រាប់តែគ្រូពេទ្យដែលតាមដានជំងឺគាត់មានការងឿងឆ្ងល់យ៉ាងចំលែក ហេតុអ្វីជំងឺមហារីកក្នុងខ្លួនគាត់មានសភាពថយចុះ ឯសុខភាពគាត់បែរជារឹងមាំជាងមុនទៅវិញ ។

សំនួរចោទសួរថា: ហេតុអ្វីបានជាអ្នកកើតជំងឺមហារីកពីរនាក់ដូចគ្នា តែម្នាក់ឆាប់ស្លាប់ ឯម្នាក់ទៀតបែរជាមានសភាពធូរស្រាលជាងមុន ?

គ្រូពេទ្យជួយព្យាបាលបានតែសុខភាពផ្លូវកាយទេ ចំនែកសុខភាពផ្លូវចិត្ត ទាល់តែខ្លួនយើងចេះគិត មានសតិ លើកទឹកចិត្ដដល់ខ្លួនឯង រកវិធីសាស្រ្តដើម្បីជួយខ្លួនឯងដែល ទើបជំងឺផ្លូវកាយបានធូរស្រាលតាមហ្នឹង ៕

ប្រភព៖ Facebook