ចំណេះដឹងមានប្រយោជន៍ដើម្បីជៀសវាងកើតជម្ងឺទឹកនោមផ្អែម

,

*ចំណេះដឹងមានប្រយោជន៍ដើម្បីជៀសវាងកើតជម្ងឺទឹកនោមផ្អែម *
ដោយសារនៅក្នុុងប្រទេសកម្ពុជាសព្វថ្ងៃនេះ អ្នកជម្ងឺទឹកនោមផ្អែមកើនឡើងខ្លាំងទាំងក្មេង​ និងមនុស្សចាស់ ហើយវាជាប្រភេទជម្ងឺរ៉ាំរ៉ៃ​ និងត្រូវព្យាបាលអស់១ជីវិត ដូចនេះខ្ញុំនឹងលើកយកចំណុចសំខាន់ខ្លះៗទាក់ទងនឹងជម្ងឺនេះមកចែករំលែក។ Diabetes (ជម្ងឺទឹកនោមផ្អែម) មាន ៣ប្រភេទធំៗ ៖
-ប្រភេទទី១៖ មកពីតំណពូជ ជម្ងឺរលាកលំពែងដោយសារមេរោគ ឬវីរុសដែលធ្វើឲ្យលំពែងមិនអាចបញ្ចេញ Insulin ដែលធ្វើឲ្យជាតិស្ករកើនឡើងក្នុងឈាម វាកើតលើទាំងកូនក្មេង និង មនុស្សចាស់។ រោគសញ្ញាវិវត្តន៍លឿន ភ្លាមៗ និងធ្ងន់ធ្ងរតែម្តង។

-ប្រភេទទី២៖ កើតជាពិសេសលើអ្នកធាត់លើសទម្ងន់ ដែលរាងកាយសម្បូរខ្លាញ់ច្រើន ហើយជាតិខ្លាញ់ដែលលើសទាំងនោះបញ្ចេញនូវពួកអរម៉ូនដែលធ្វើ៎៎ឲ្យInsulin (អាំងស៊ុយលីន)បាត់បង់មុខងារក្នុងការនាំជាតិស្ករចូលក្នុងកោសិកា ធ្វើឲ្យស្ករកើនឡើងនៅក្នុងឈាម ធ្លាក់តាមទឺកនោម និងធ្វើឲ្យខូចតម្រងនោម។

-ប្រភេទទី៣៖ ភាគច្រើនកើតលើស្ត្រីមានផ្ទៃពោះ ដោយសាររបបអាហារសម្បុរជាតិស្ករ និង កាឡូរីខ្ពស់សម្រាប់ទ្រទ្រង់ទារកក្នុងផ្ទៃជាហេតុធ្វើឲ្យជាតិស្ករកើនក្នុងឈាមលឿន ប៉ុន្តែវានឹងជាទៅវិញបន្ទាប់ពីសម្រាលកូនហើយ។

***ផលវិបាក៖ ពេលមានរបួសនៅផ្នែកណាមួយនៃរាងកាយ គឺមិនងាយជាសះស្បើយដោយសារឈាមដែលសំបូរជាតិស្ករឡើងខាប់ ធ្វើឲ្យស្ទះសសៃឈាម អត់មានឈាមទៅដល់កន្លែងរបួស ហើយកន្លែងរបួសនោះនឹងរលួយធំទៅៗនិងឈានដល់ការកាត់អវះយវះនោះចោល។ លើសពីនេះវាប៉ះពាល់ស្ទើរតែគ្រប់សរីរាង្គនៃរាងកាយ។

***ការការពារកុំឲ្យកើតជម្ងឺទឹកនោមផ្អែម៖ គ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ ធ្វើលំហាត់ប្រាណឲ្យទៀងទាត់ សម្រកទម្ងន់កុំឲ្យលើស ជៀសវាងអាហារផ្អែមពេក អាហារសម្បូរជាតិខ្លាញ់ កុំជក់បារី និង កុំសេពសុរាញឹកញាប់ពេក។

ប្រភព៖ Radin