អត្ថបទបង្កប់ដោយអត្ថន័យអ្នកគួរតែអាន៖ ដំបូន្មានទាំង១០ ជួយឲ្យគូរស្នេហ៍ត្រូវរូវគ្នាវិញបន្ទាប់ពីឈ្លោះទាស់ទែង

,

ការខ្វែងគំនិតគ្នាតែងតែនាំឲ្យកើតមានការឈ្លោះគ្នាក្នុងចំនោមគូរស្នេហ៍ជាច្រើន។តើមានវិធីដែលជួយកុំឲ្យឈ្លោះគ្នាដែរឬទេ?ប្រហែលជាមិនមានទេ។គូរស្នេហ៍ទាំងអស់សុទ្ធតែធ្លាប់ឈ្លោះប្រកែកគ្នា។ ប៉ុន្តែថ្ងៃនេះខ្មែរអានសូមលើកនូវដំបូន្មានទាំង១០ ដែលជួយឲ្យត្រូវរូវគ្នាឡើងវិញបន្ទាប់ពីឈ្លោះគ្នា ទោះបីជាឈ្លោះគ្នាខ្លាំងក៏ដោយ។

១​ រាប់ពី១ដល់១០

ជាការពិត វាពិតជាមានប្រសិទ្ធភាព។នៅពេលដែលអ្នកលឺអ្វីដែលអ្នកមិនចូលចិត្តឬមិនយល់ស្រប ដកដង្ហើមឲ្យបានវែងៗ រាប់ឲ្យបានដប់។ អ្នកពិតជាមិនចង់ឲ្យដៃគូររបស់អ្នកឈឺចាប់ឬបែកបាក់គ្នាមែនទេ?

២ បង្កើតសញ្ញា ឈប់ ពិសេសណាមួយសម្រាប់អ្នកទាំងពីរ

នៅពេលមិនចុះសម្រុងជាមួយដៃគូររបស់អ្នកឈានដល់ចំនុចកំពូល វាពិតជាមានសារសំខាន់ណាស់ក្នុងការឈប់ប្រកែកគ្នាតទៅទៀត​ដោយប្រើសញ្ញាណាមួយដែលអ្នកទាំងពីរយល់ព្រមនឹងគ្នា។ វាអាចជាកាយវិកាឬជាពាក្យសម្តីបែបកំប្លុកកំប្លែងជាដើម។ វាដូចជាអ្នកកំពុងផ្ញើរសារទៅដៃគូររបស់អ្នកថាអ្នកជិតធ្វើឲ្យភាពអត់ធ្មត់ប្រេះស្រាំហើយ។

៣ កុំដណ្តើមយកឈ្នះ

វាមិនមែនជាអ្វីដែលអ្នកត្រូវការទេមែនទេ? អ្នកមិនចាំបាច់តែងតែប្រកាន់ត្រូវនោះទេ។ ក្នុងពេលឈ្លោះប្រកែកជាមួយអ្នកជាទីស្រលាញ់ វាមិនមានរឿងរ៉ាវដែលត្រូវឬខុសនោះទេ។ សូម្បីតែអ្នកច្បាស់ថាអ្វីដែលប្រកែកត្រូវក៏ដោយ វានឹងមិនមានសារសំខាន់ទេនៅពេលក្រោយមកទៀត។ សូមព្យាយាមសាកចំនុចខាងលើមើល អ្នកនឹងកត់សម្គាល់នូវភាពផ្សេងគ្នាដោយខ្លូនឯង។

៤ បញ្ហាមួយចំនូនមិនចាំបាច់ឲ្យត្រូវមកឈ្លោះគ្នានោះទេ

វាគឺជារឿងធម្មតាទេដែលមានគំនិតខុសៗគ្នានោះ ជាពិសេសនៅពេលដែលអ្នកត្រូវផ្សាំជាមួយនិងការរស់នៅជាមួយអ្នកដទៃ។ក៏ប៉ុន្តែមានបញ្ហាមួយចំនួនដែលមិនចាំបាច់ត្រូវឈ្លោះប្រកែកគ្នា និងបង្កឲ្យមានការអាក់អន់ចិត្តនិងស្រ្តេសរយះពេលយូរនោះទេ។ សូមជ្រើសរើសឲ្យបានទូលាយនូវបញ្ហាអ្វីដែលគួរចំនាយពេលនិងអ្វីដែលមិនគួរចំនាយ។

៥ អោបដៃគូររបស់អ្នក

នៅពេលមានការយល់ច្រលំ ឬការខ្វែងគំនិតគ្នា រឿងចុងក្រោយដែលអ្នកចង់ធ្វើគឺការមានទំនាក់ទំនងផ្នែករាងកាយជាមួយម្នាក់ដែលនៅឈរពីមុខយើង។ តែទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងដោយកាយរំលឹកយើងថាអ្នកស្រលាញ់ម្នាក់នេះនិងចង់នៅជាមួយជារៀងរហូត។ កុំខ្លាចក្នុងការសុំអោបឬឲ្យគេអោបយើង។ វាក៏អាចជួយជៀសវាងនូវជំម្លោះកាន់តែខ្លាំងផងដែរ។

៦ ធ្វើរឿងដែលមិនអាចទៅរូច

តោះប្រឈមមុខជាមួយវា យើងប្រហែលជាបកប្រែរឿងរ៉ាវទៅដៃគូររបស់យើងធ្វើ ឬនិយាយអ្វីដែលទាក់ទងនឹងអតីតនិងដោយស្មោះត្រង់ ញឹកញាប់ដោយលាក់បាំងន័យបែបអវិជ្ជមាន។ ប្រសិនជាគាត់មិនលាងចាន នោះពីព្រោះតែគាត់មិនដែលជួយអ្នកនៅផ្ទះបាយ។ ប្រសិនជាគាត់ភ្លេចឱកាសពិសេសណាមួយ ពីព្រោះតែគាត់មិនបានចាប់អារម្មណ៍ពីទំនាក់ទំនងរបស់អ្នកឲ្យបានច្រើន។ សូមធ្វើរឿងដែលមិនទៅរូចទាំងនេះ ព្យាយាមស្វែងយល់ថាតើហេតុអ្វីបានជាគាត់មានអារម្មណ៍បែបនេះ ហើយព្យាយាមផ្លាស់ប្តូរមកវិញ។ នេះនឹងផ្លាស់ប្តូរនូវធម្មជាតិនៃទំនាក់ទំនងរបស់អ្នកទាំងមូល។

៧ វាមិនអីទេដែលទៅដេកទាំងខឹង

ទោះបីអាចមានអ្វីដែលយើងគិតក៏ដោយ អ្នកជំនាញបានលើកឡើងថាមិនចាំបាច់ត្រូវយល់ស្របគ្នាជារៀងរាល់ថ្ងៃ ឬឈ្លោះគ្នានោះទេ សូមចំនាយពេលវេលាឲ្យមានប្រយោជន៍ សម្រាកឲ្យបានគ្រប់គ្រាន់ និងក្រោកពីព្រលឹមនៅថ្ងៃបន្ទាប់។ កុំបារម្ភ គ្មានអ្វីអាក្រក់កើតឡើងចំពោះទំនាក់ទំនងពេលរាត្រីរបស់អ្នកឡើយ។

៨ ចេះលេងកំប្លែងខ្លះៗ

លេងសើចខ្លះទៅ វាជាវិធីដ៏ល្អដល់ការបន្ថយភាពតានតឹង។ សូមកុំនិយាយលកលើយ ឬដាច់ធម៏មេត្តាទៅកាន់ដៃគូររបស់អ្នក ត្រឹមតែកាយវិការស្មោះត្រង់ឬកំប្លុកកំប្លែងក៏អាចជួយអ្នកបានដែរ។

៩ ស្គាល់ពីតូនាទីរបស់អ្នក

វាទាល់តែមនុស្សពីរអ្នកនិងពីរដំណែងដែលឈ្លោះគ្នា។ ខណះពេលដែលអ្នកដកដង្ហើមវែងៗបានប្រហែល១០វិនាទី សូមគិតអំពីអ្វីពិតប្រាកដដែលធ្វើឲ្យអ្នកខឹងនិងបង្ករឲ្យមានភាពល្អក់កករបែបនេះ។ កុំខ្លាចក្នុងការទទួលខុសត្រូវ។

១០ ផ្តល់នូវបរិយាកាយដ៏រីករាយមួយ

បរិយាកាសដែលនៅជុំវិញអ្នកនិងដៃគូររបស់អ្នកមានឥទ្ធិពលមកលើសម្ពន្ធ័ភាពរបស់អ្នក។បរិយាកាសអវិជ្ជមានអាចប្រែការខ្វែងគំនិតឲ្យទៅជាការឈ្លោះទាស់ទែងគ្នាបាន។ប្រសិនជាអ្នកឃ្លានឬ នៅទីកន្លែងដែលពោរពេញទៅដោយសម្លេងមនុស្សកុះករ ដែលពិបាកក្នុងការនិយាយ ភាពតានតឹងពិតជាកើនឡើង។ សូមព្យាយាមគិតបង្កើតបរិយាកាសរីករាយណាមួយដែលសាកសមសម្រាប់អ្នកទាំងពីរ ឧទាហរណ៍កន្លែងដែលមានភេសជ្ជះឆ្ងាញ់ជាដើម។ វិធីនេះនឹងជួយឲ្យអ្នកទាំងពីរដឹងថា វាមិនមែនជាពេលដែលត្រូវឈ្លោះគ្នានោះទេ តែគឺជាពេលដែលបរិភោគអារហារពេលល្ងាចនិងសម្រាក។