សញ្ញាទាំង៧បញ្ជាក់ថាបុរសនោះ Crush លើអ្នក

,

ចង់ដឹងថាបុរសម្នាក់គិតពីអ្នក អ្នកមិនចាំបាច់សួរដោយត្រង់ឬលេងល្បិចដាក់នោះទេ គឺគ្រាន់តែសង្កេតការសម្តែងចេញរបស់គាត់។​ ដោយការមិនយល់ពីមនុស្សម្នាក់និយាយ កាយវិការរបស់គេនឹងបង្ហាញកាន់តែច្រើនតាមបំនងរបស់អារម្មណ៍របស់គេ។ ថ្ងៃនេះខ្មែរអានបានប្រមូលនូវអាកប្បកិរិយាសាមញ្ញៗដែលបុរសតែងសម្តែងចេញនូវអារម្មណ៍ពិតរបស់គេ។ នេះគឺជាវិធីដែលគួរឲ្យទុកចិត្តបានមួយ ដើម្បីស្វែងយល់ថាតើគាត់មានអារម្មណ៍ Spark or not

១​ គាត់បង្រាបឬឈ្លីសក់របស់គាត់

ក្នុងវីធីនេះ បុរសតែងតែចង់ធ្វើឲ្យគាត់មានទំនុកចិត្ត។នៅពេលដែលយើងបានជួបជាមួយមនុស្សដែលទាក់ទាញ ដោយសភាវគតិរបស់យើងនិងព្យាយាមសម្អាតខ្លូនរបស់គាត់ដោយការរៀបចំខ្លួនដូចជារៀបសក់សាជាថ្មីជាដើម។នេះក៏ជាការពិតរបស់នារីផងដែរ។

២ គាត់ដាក់ដៃរបស់គាត់នៅក្បែរចង្កេះ

ប្រសិនបើបុរសម្នាក់ដាក់ដៃរបស់គាត់ក្បែរត្រកៀក​ ឧទាហរណ៍ ដោយដាក់សុកចូលក្នុងហោប៉ាវ ឬច្រត់ចង្កេះជាដើម នេះគឺជាសញ្ញាដ៏ច្បាស់ថាគាត់ព្យាយាមបង្ហាញពីកម្លាំងរបស់គាត់។គំនិតដដែលនេះនិងបង្ហាញឡើង នៅពេលបុរសម្នាក់អង្គុយញែកជើង។

៣ គាត់ព្យាយាមនៅកន្លែងជាច្រើនតាមដែលអាចធ្វើទៅបាន

សត្វឈ្មោលជាច្រើននៅពេលព្យាយាមចង់យកឈ្នះលើសត្វញីដោយប្រើតិចនិចបំប៉ោងបង្ហាញខ្លូនដោយបើករោមជាដើម។ វាជារឿងមួយដែលធ្វើឲ្យពួកគេមើលទៅធំតាមដែលអាចធ្វើទៅបាន។ នៅពេលបុរសម្នាក់ធ្វើនូវរឿងដែលស្រដៀងនឹង ពេលនៅក្បែរនារីណាម្នាក់ នេះគឺជាវិធីតែមូយតាំងពីបុរាណមក។

៤ គាត់យល់ព្រមសម្តែងចេញដោយបើកចំហរ

នៅក្នុងស្ថានភាពសង្គម យើងយល់ព្រមសម្តែងចេញដោយបើកចំហរដោយមិនដឹងខ្លូនទៅកាន់អ្នកយើងគិតថាគួរឲ្យទាក់ទាញ។ សូមយកចិត្តទុកដាក់ទៅលើជើងគាត់។មនុស្សជាច្រើនមិនបានចាប់អារម្មណ៍ នៅពេលមានមនុស្សជាច្រើនដែលនៅជុំវិញខ្លួននិយាយជាមួយ ប៉ុន្តែជារឿងពិត នៅពេលដែលវាកើតឡើង។

៥ គាត់និយាយដោយប្រើវោហាសាព្ទ

ត្រូតពិនិត្យមើលនៅខណៈពេលណាមួយដែលបុរសម្នាក់ចាប់ផ្តើមនិយាយច្រើន នៅពេលដែលអ្នកហាក់ដូចជានៅក្នុងទស្សនគំនិតរបស់គាត់។ នេះបានបង្ហាញថាគាត់ចង់ឲ្យអ្នកចាប់ចិត្តលើគាត់។

៦ គាត់យកគម្រូវតាមអាកប្បកិរិយារបស់អ្នក

ក្រលេកមើលថាតើយ៉ាងហោចណាស់គាត់បានធ្វើអ្វីមួយដូចតាមលំនាំអ្នកដែលឬទេ?​ នេះបង្ហាញថាគាត់ព្យាយាមស្វែងយល់ពីអ្នកនិងស្វែងរកអ្វីមួយដែលសាមញ្ញជាមួយអ្នក ហើយនេះនឹងសម្តែងចេញតាមភាសាកាយវិការដោយមិនដឹងខ្លូនឡើយ។

៧ អាកប្បកិរិយារបស់គាត់កាន់តែគួរឲ្យចាប់អារម្មណ៍

ប្រសិនបើបុរសណាម្នាក់ចូលចិត្តអ្នក គាត់នឹងសម្តែងចេញដោយមានទឹកមុខរួសរាយនិងបើកចំហរ។ការសម្លឹងមើលនឹងមានកែរភ្នែកស្រាលនិងបង្ហាញដោយការចាប់ចិត្ត ហើយប្រសិនជាគាត់ខ្លាច ខ្មាសអៀន គាត់អាចនឹងមុខក្រហម។

ប្រភព៖ brightside.me