ពិធីអុំទូកបណ្ដែតប្រទីបនៅខេត្តកំពង់ធំតាមបណ្ដោយដងស្ទឹងសែន

,

កំពង់ធំ៖ ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ រដ្ឋបាល ខេត្តកំពង់ធំ មានរៀបចំពិធីបណ្ដែតប្រទីបតាមបណ្ដោយដងស្ទឹងសែន និងមានការប្រគំតន្រ្តីសម័យនៅមុខសួនសម្ដេចហ៊ុន សែន ។
ព្រឹកថ្ងៃទី២២ តុលា ២០១៦ ម៉ោង៨ព្រឹកគណ:អធិបតីអញ្ជើញដល់ និងរៀបចំពិធីប្រណាំងទូក (ង) ០២ជើង រសៀល០២ជើងទៀតហើយមតិសំណេះសំណាល ផ្ដាំផ្ញើរបស់ឯ.ឧបណ្ឌិតងួន ញិុល អនុប្រធានទី២នៃរដ្ឋសភា និងពិធីប្រគល់រង្វាន់។
អាស្រ័យហេតុនេះសូមអញ្ជើញទូរទស្សនិកជនចូលរួមទស្សនាដោយរីករាយ និងសូមអញ្ជើញអ្នកសារព័ត៌មាន

ចូលរួមថតយករូបភាព សកម្មភាពផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៏ឲ្យបានទូលំទូលាយ ។
សូមបញ្ជាក់ផងដែរមន្ទីរព័ត៌មានខេត្តកំពង់ធំក៏មានផ្សាយបន្តផ្ទាល់តាមវិទ្យុជាតិFM98.3MHz និងចាក់ផ្សាយទិដ្ឋភាពទាំងស្រុង
តាមទូរទស្សន៏ខ្សែកាបផងដែរ

  • ខ្សែកាបអង្គរបុស្តិ៏លេខ ៤៤ 
  • ខ្សែកាបស្ទឹងសែនបុស្តិ៏លេខ៣ 

បងប្អូននៅតាមគេហដ្ឋានអាចតាមដានស្ដាប់និងទស្សនាដោយមេត្រី ។

ប្រភព៖ ខេត្តកំពង់ធំ