សញ្ញាណទាំង១៥ដែលបង្ហាញថាអ្នកមានភាពវៃឆ្លាតផ្នែកផ្លូវអារម្មណ៍(EQ) ខ្ពស់

,

បញ្ញាផ្លូវអារម្មណ៍ (EQ) គឺជាសមត្ថភាពក្នុងការកត់សំគាល់និងគ្រប់គ្រង់អារម្មណ៍របស់អ្នកនិងរបស់អ្នកដទៃ។ ជាទូទៅ EQ គឺជាកត្តាដែលនាំមកនូវជោគជ័យដ៏សំខាន់មួយជាង IQ ពីព្រោះការគ្រប់គ្រង់អារម្មណ៍របស់នរណាម្នាក់វាសំខាន់ជាងភាពវៃឆ្លាតដ៏ឆ្កូតឡប់នោះ។

ដោយយោងទៅតាមការស្រាវជ្រាវថ្មីៗរបស់លោក Tony Robbins បានឲ្យដឹងថា មានសញ្ញាណចំនួន​១៥ដែលបុគ្គលម្នាក់មាន ​EQ ខ្ពស់។ដូច្នេះក្នុងចំណោមនោះ តើលោកអ្នកមានប៉ុន្មានដែរ?

១ អ្នកមានពាក្យពេចន៍ពាក់ពន្ធ័នឹងអារម្មណ៍ខ្លាំង

ពាក្យពេចន៍ជាក់លាក់ ដែលអ្នកប្រើដើម្បីហៅឬពណ៌នាអំពីអារម្មណ៍របស់អ្នកជាច្រើនប៉ុណ្ណា អ្នកនឹងកាន់តែយល់ថាអ្នកដឹងអារម្មណ៍របស់ខ្លូនច្រើនប៉ុណ្ណោះដែរ អ្វីដែរបង្កឲ្យអ្នកដក់ជាប់ក្នុងអារម្មណ៍និងអ្វីដែរអ្នកគួរតែនឹងធ្វើអំពីវា។

២ អ្នកចង់ដឹងចង់លឺអំពីមនុស្សដែលអ្នកមិនធ្លាប់ស្គាល់

មនុស្សដែលមានបញ្ញាផ្លូវអារម្មណ៍តែងចង់ស្គាល់មនុស្សដែលនៅជុំវិញខ្លូន។ជាការពិត អ្នកដែលមានបំនង់ចង់សួរសំណួរច្រើន បន្ទាប់ពីគេត្រូវបានណែនាំឲ្យស្គាល់ជាមួយនរណាម្នាក់គឺមានការបារម្មនិងចង់ដឹងពីតម្រូវការរបស់អ្នកដទៃជាងអ្នកដែលមិនធ្វើរឿងនេះ។

៣ អ្នកមិនភ័យខ្លាចនឹងការផ្លាស់ប្តូរណាមួយឡើយ

កំណត់សម្គាល់មួយទៀតរបស់មនុស្សដែលមានEQ ខ្ពស់គឺជាអ្នកដែលមានសមត្ថភាពក្នុងការសម្រប់និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងរហ័ស។ប្រសិនជាអ្នករកមើលការផ្លាស់ប្តូរដែលកំពុងលាក់ខ្លូន ហើយមានផែនការគ្រប់គ្រាន់ដែលការផ្លាស់ប្តូរគួរតែកើតមានឡើង អ្នកប្រាកដជាមនុស្សដែលមានEQ ខ្ពស់ហើយ។

៤ អ្នកស្គាល់ពីចំនុចខ្លាំងនិងចំនុចខ្សោយរបស់ខ្លូន

មនុស្សដែលមានបញ្ញាផ្លូវអារម្មណ៍ដឹងថាខ្លូនឯងពូកែអ្វីនិងមិនពូកែអ្វីខ្លះ។ពួកគេមិនគ្រាន់តែទទួលស្គាល់ពីនូវរឿងទាំងនោះប៉ុណ្ណឹងទេ តែផ្ទុយទៅវិញពួកគេកំនត់ថាតើកត្តាអ្វីខ្លះដែលរូមផ្សំដល់ភាពជោគជ័យរបស់ខ្លូន។អ្នកទាំងអស់នោះប្រើប្រាស់ចំនុចខ្លាំងទាំងអស់យ៉ាងអស់ពីសក្តានុពលដោយយកចំនុចខ្សោយមកពិចារណា។

៥ អ្នកយល់ពីអ្នកដទៃ

អ្នកដែលមានបញ្ញាផ្លូវអារម្មណ៍តែងយល់ថាអ្នកដទៃក៏មានការគិតនិងអារម្មណ៍របស់គេដែរ។ប្រសិនបើអ្នកអាចអានចិត្តមនុស្សដូចអានសៀវភៅបាន អ្នកនឹងក្លាយជាមនុស្សអស្ចារ្យម្នាក់។

៦ អ្នកជាមនុស្សដែលមិនងាយខឹងនិងមិនឈ្នានីសនឹងអ្នកដទៃ

ការដែលមានប្រតិកម្មបែបវិជ្ជមានចំពោះស្ថានភាពអាក្រក់គឺជាផ្នែកដល់សំខាន់របស់ EQ។អ្នកដែលមានបញ្ញាផ្លូវអារម្មណ៍អាចនិងសូម្បីតែកប្លែងលេងនឹងខ្លូនហើយមិនអនុញ្ញាតឲ្យស្ថានភាពអាក្រក់ណាមួយមកបំផ្លាញគេបានទេ។

៧ អ្នកអាចគ្រប់គ្រងខ្លួនឯងបាន

អ្នកអាចគ្រប់គ្រង់គំនិតជាច្រើនរបស់អ្នកតាមលំដាប់ដើម្បីជៀសវាងជំលោះនិងការចាត់វិធានការណ៍រុញច្រានភ្លាមៗណាមួយ អ្នកកំពុងតែមានទំលាប់របស់អ្នកមានEQខ្ពស់ហើយ។អ្នកដែលមានបញ្ញាផ្លូវអារម្មណ៍តែងតែដឹងថាពេលណានិយាយទេ និងជៀសវាងឃ្លាមួយចំនួន ខ្ញុំមិនប្រាកដឬខ្ញុំមិនសូវច្បាស់ជាដើម។

៨ អ្នកមិនខ្លាចក្នុងការបង្កើតកំហុសនិងដោះលែងនូវគំនិតអវិជ្ជមានចោល

មនុស្សដែលមានEQ ខ្ពស់មិនបានពឹងលើកំហុសកាលពីអតីតនិងមិនអនុញ្ញាតឲ្យកំហុសចាស់ៗមានឥទ្ធិពលលើគេទេ។ពួកគេមើលឃើញរាល់កំហុសទាំងអស់សុទ្ធតែជាឧកាសសម្រាប់លូតលាស់ហើយកែប្រែកំហុសទាំងនោះឲ្យទៅជាមេរៀនដ៏មានតម្លៃសម្រាប់ពេលអនាគត។

៩ អ្នកឲ្យហើយមិនប្រាថ្នាអ្វីតបស្នងវិញ

មនុស្សដែលមានបញ្ញាផ្លូវអារម្មណ៍ឲ្យតម្លៃខ្ពស់ទៅលើរឿងទំនាក់ទំនងហើយប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពឲ្យមនុស្សដែលខ្លូនស្រលាញ់រីករាយ។ដូច្នេះគេតែងតែចូលចិត្តឲ្យកាដូនិងមិនដែលចង់បានការតបស្នងអ្វីវិញទេ។

១០ អ្នកចៀសឆ្ងាយពីមនុស្សអវិជ្ជមាន

ប្រសិនជាអ្នកអាចគ្រប់គ្រង់ការទាក់ទង់ជាមួយមនុស្សពិបាកបាន អ្នកប្រហែលជាមានEQខ្ពស់ហើយ។អ្នកដែលមានបញ្ញាផ្លូវអារម្មណ៍មិនឲ្យខ្លូនមកត្រូវខកចិត្តឬក៏ខឹងសម្បារនៅពេលដែលត្រូវដោះស្រាយជាមួយមនុស្សមិនល្អទាំងនោះទេ។ពួកគេតែងតែគ្រប់គ្រង់អារម្មណ៍របស់ខ្លូននិងជួយដល់អ្នកដែលមានវិបត្តឬស្ថិតក្នុងស្ថានភាពពិបានជាដើម។

១១ អ្នកមិនបានស្វែងរកភាពឥតខ្ចោះ

អ្នកដែលមានEQខ្ពស់ មិនបានដាក់ភាពល្អឥតខ្ចោះជាគោលដៅរបស់ខ្លូននោះទេពីព្រោះគេដឹងថាវាមិនមានទេ។ពូកគេមិនដែលបោះបង់នោះទេ ទោះបីវាខុសក៏ដោយហើយពួកគេមិនដែលគិតថាពូកគេមិនអាចសម្រេចគោលដៅរបស់ខ្លូនឡើយ។

១២ អ្នកពេញចិត្តនឹងអ្វីដែលអ្នកមាន

អ្នកដែលមានEQ ខ្ពស់ដឹងថា ជារៀងរាល់ថ្ងៃបាននាំមកអ្វីផ្សេងដែលគេគួរដឹងគុណ ហើយពួកគេមិនដែលភ្លេចអរគុណដល់ជីវិតរបស់គេឡើយ។ទំលាប់បែបនេះបានជួយអភិវឌ្ឍដល់អារម្មណ៍ បង្កើនថាមពល និងរូបរាងកាយផងដែរ។

១៣ អ្នកដឹងថាតើត្រូវសម្រាកបែបណា

ប្រសិនជាអ្នកគិតថា ការធ្វើការជារៀងរាល់ថ្ងៃជាវិថីទៅកាន់ជោគជ័យ អ្នកគិតខុសហើយ។ការធ្វើការដែលមិនមានពេលសម្រាកធ្វើឲ្យអ្នកកាន់តែអស់ផលិតភាពនិងបង្កើននូវស្តេស។ដូច្នេះសូមប្រាកដថាអ្នកមានពេលសម្រាកគ្រប់គ្រាន់ មិនថាការងារមមាញឹកប៉ុណ្ណាក៏ដោយ។

១៤ អ្នកកាត់បន្ថយការញុំាកាហ្វេនិងទទួលទានដំណេកបានគ្រប់គ្រាន់

អ្នកដែលមានEQខ្ពស់ដឹងថាការគេងមិនគ្រាប់គ្រាន់និងការញុំាច្រើនពេកបង្កឲ្យមានកើនឡើងនូវភាពភ័យខ្លាច ការឆាប់ខឹង និងការសម្រាកតិច។ដូច្នេះបានជាគេមិនដែលមើលស្រាលដល់ថាមពលដែលកើតចេញពីការសម្រាកបានគ្រប់គ្រាន់ពីព្រោះការគេងជាវិធីដែលរាងកាយជម្រះចិត្តគំនិតនិងត្រៀមយើងដើម្បីជួបនិងបទពិសោធន៍​ ការចងចាំនិងការប្រកួតប្រជែងនៅថ្ងៃបន្ទាប់។

១៥ អ្នកមិនបណ្តាលឲ្យនរណាមកបំផ្លាញថ្ងៃរបស់អ្នកបានឡើយ

អ្នកដែលមានបញ្ញាផ្លូវអារម្មណ៍គឺជាម្ចាស់នៃអារម្មណ៍របស់គេ។នៅពេលដែលគេបានធ្វើអ្វីមួយដែលគេសប្បាយចិត្ត ពួកគេមិនអនុញ្ញាតអោយសម្តីរបស់នរណាម្នាក់មកបំផ្លាញអារម្មណ៍បានឡើយ។អ្នកដែលមានEQខ្ពស់ជារឿយៗមានការឲ្យតម្លៃខ្លួនឯងខ្ពស់ ប៉ុន្តែមិនដែលដាក់ខ្លូនខ្ពស់ជាងអ្នកដទៃឡើយ។ពួកគេពិចារណាពីគំនិតរបស់អ្នកដទៃហើយព្យាយាមឲ្យក្លាយជាមនុស្សកាន់តែមានវិន័យនិងជោគជ័យ។

ប្រភព៖ motto.time