មនុស្សឆ្លាតភាគច្រើនពិបាកចុះសម្រុងជាមួយអ្នកដ៏ទៃនិងរក្សាភាពនៅលីវរបស់ខ្លួនយូរជាងមនុស្សធម្មតា

,

ក្តីស្រលាញ់មិនជារឿងដែលងាយស្រួលយល់នោះទេ សូម្បីតែវាជាអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ។ ថ្ងៃនេះយើងផ្តល់ឱ្យអ្នកនូវការរំពឹងទុកដែលគួរឱ្យចាប់អារម្មណ៍ដែលប្រហែលជានឹងជួយអ្នកមើលទៅធម្មតាពីទស្សនៈផ្សេងទៀត។

ដូច្នេះហេតុអ្វីបានជាមនុស្សឆ្លាតមានការលំបាកក្នុងការចុះសម្រុងជាមួយមនុស្សម្នាក់ផ្សេងទៀត?

១) ពួកគេវិភាគពីអារម្មណ៍ ទាំងអារម្មណ៍របស់ខ្លួនឯងនិងអ្នកដទៃ

មនុស្សឆ្លាតពូកែខាងប្រមូលពត៍មាននិងបង្កើតការសន្និដ្ឋាន ហើយវាមានទាំងគុណសម្បិត្តនិងគុណវិបត្តពីព្រោះពួកគេងាយនឹងផ្តាច់ចេញពីទំនាក់ទំនងនៅពេលមានសញ្ញាដំបូងនៃបញ្ហាមួយកើតឡើង។ ការយល់ច្រឡំ? ការប្រកួត? សូមអភ័យទោស យើងមិនត្រូវគ្នាទេ។ លាហើយ។

២​) ពួកគេត្រូវការពេលវេលាដ៏សាកសមដើម្បីបើកឪកាសដល់អ្នកដទៃ

ខួរក្បាលមិនដែលឈប់ធ្វើការឡើយ ហើយវាមិនដែលឈប់បង្ហាញនូវពត៌មានលំអិតនិងហេតុផលជាច្រើនដែលថា ហេតុអ្វីបានជាអញ្ចឹង? អ្វីមួយអាចទៅរួចរឺទេ? ជាលទ្ធផលមនុស្សឆ្លាតវៃរកឃើញថាវាមានការលំបាកក្នុងការបើកចិត្តទៅដល់អ្នកដទៃទៀត ពួកគេបានដឹងនិងយល់ថាទំនាក់ទំនងណាមួយគឺជាការប្រឈមនិងហានិភ័យ។ នោះហើយជាមូលហេតុដែលពួកគេជាញឹកញាប់ហាក់ដូចជាល្អពេកនិងផ្ដាច់តែឯង ខណៈពេលដែលមិនចាំបាច់ត្រូវការទំនាក់ទំនងថ្មី។

៣) ពួកគេបានពន្យារពេលដោយយោងទៅនឹងបទពិសោធមុនៗ

នេះជាអន្ទាក់មួយទៀតសម្រាប់មនុស្សឆ្លាត។ អ្វីដែលបានបំផ្លាញទំនាក់ទំនងរបស់ពួកគេពីមុន​ ធ្វើឲ្យគេមិនចង់មានជាលើកទី២នោះទេ។ ប៉ុន្តែវាជាការលំបាកសម្រាប់ពួកគេក្នុងការទទួលស្គាល់រឿងនេះ។ ពួកគេបានចងចាំផងដែរអំពីរបៀបឈឺចាប់ ដើម្បីបំបែកខ្លួនចេញពីទំនាក់ទនងនាពេលវេលាចុងក្រោយ ហើយពួកគេមានបទពិសោធដែលជារឿងអកុសលដោយមិនដឹងខ្លួន។ ហើយពួកគេនឹងធ្វើការឆ្លុះបញ្ចាំងរឿងអកុសលទាំងនោះទៅលើមនុស្សដែលពួកគេស្គាល់នាពេលបច្ចុប្បន្ននេះ។

៤) ការនៅលីវគឺជាជម្រើសល្អបំផុតរបស់ពួកគេ

នេះជាការពិត។ មនុស្សដែលឆ្លាតមើលឃើញយ៉ាងច្បាស់ថាវាជាការល្អប្រសើរ និងមានផាសុខភាពច្រើនពេលនៅលីវជាងការរួមគ្នាជាមួយមនុស្សម្នាក់ដែលមិនត្រូវនឹងពួកគេ។ នេះជាការសម្រេចចិត្ត ការរំពឹងទុកដែលល្អគិតចេញពីខ្លួនរបស់គេ។ ភាគច្រើនមនុស្សទាំងនេះសំរេចចិត្តនៅម្នាក់ឯងមិនមែនដោយសារមូលហេតុនៃបរិយាកាសរបស់ពួកគេទេ ប៉ុន្តែដោយសារតែពួកគេចង់ទៅជាដូច្នេះហើយពួកគេមានអារម្មណ៍ល្អក្នុងការនៅម្នាក់ឯង៕

ប្រភព៖ Brightside