រៀនជីវិតដែលមានឥទ្ធិពលទាំង 10 ពីខុងជឺ

,

ខុងជឺគឺជាទស្សនវិទូដ៏អស្ចារ្យបំផុតគ្រប់សម័យកាលទាំងអស់នៅភាគខាងកើតនិងនៅលើពិភពលោកផងដែរ។ ជំនឿរបស់គាត់មានឥទ្ធិពលយ៉ាងខ្លាំងលើផ្នែកសីលធម៏ផ្ទាល់ខ្លួននិងរដ្ឋាភិបាលទៀតផង។ ខុងជឺបង្រៀនមនុស្សពីក្បួនច្បាប់នៃការទំនាក់ទំនងសង្គមសុចរិតនិងស្មោះត្រង់។

នេះជាមេរៀនជីវិតដែលមានឥទ្ធិពលទាំង 10 ដោយផ្អែកលើទស្សនៈនៃការគិតរបស់កំពូលអ្នកប្រាជ្ញចិននេះ។

១) វាមិនសំខាន់ទេថាតើអ្នកធ្វើដំនើរយឺត ដែលសំខាន់គឺអ្នកមិនបញ្ឈប់ដំនើរ។

២) កុំបង្កើតចំណងមិត្ដភាពជាមួយមនុស្សម្នាក់ដែលមិននាំអោយអ្នកល្អប្រសើរជាងមុន។

៣) ពេលកំហឹងកើនឡើង អ្នកត្រូវគិតពីផលវិបាកនៃការជះកំហឹងរបស់អ្នក។

៤) ពេលគោលដៅមិនសំរេច មិនមែនត្រូវប្តូរគោលដៅទេ តែត្រូវប្តូរយុទ្ធសាស្ត្រនិងសកម្មភាព។

៥) ប្រសិនបើអ្នកស្អប់មនុស្សម្នាក់ នោះអ្នកនឹងចាញ់គេ។

៦) មនុស្សអស្ចារ្យយកឈ្នះខ្លួនឯង មនុស្សតូចតាចយកឈ្នះអ្នកដទៃ។

៧) នៅគ្រប់ទីកន្លែងដែលអ្នកទៅ ទៅដោយអស់ពីចិត្តរបស់អ្នក។

៨) ផ្តល់តែសេចក្តីណែនាំតែមួយគត់ទៅមនុស្សដែលស្វែងរកចំណេះដឹងក្រោយពីពួកគេបានរកឃើញភាពល្ងង់ខ្លៅរបស់ខ្លួន។

៩) រកមើលផលប្រយោជន៍តូចៗ ដែលការពារកិច្ចការធំដែលនឹងត្រូវសម្រេច។

១០) ប្រសិនបើពួកគេស្តោះទឹកមាត់ដាក់អ្នកនៅពីក្រោយខ្នងរបស់អ្នក វាមានន័យថាអ្នកជាអ្នកនាំមុខរបស់ពួកគេ។

អនុវត្តតាមមេរៀនជីវិតប្រកបដោយប្រាជ្ញាទាំងនេះហើយអ្នកនឹងមើលឃើញពីរបៀបដែលជីវិតរបស់អ្នកនឹងផ្លាស់ប្តូរសម្រាប់ភាពល្អប្រសើរជាងមុន!

ប្រភព៖ ​Brightside