មេរៀនភាពជាអ្នកដឹកនាំទាំង ៥ ដែលខ្ញុំទទួលបានពីការងារជាជាងជួសជុលរថយន្ត

,

ពេលខ្ញុំអាយុ17ឆ្នាំ ខ្ញុំមិនធ្លាប់គិតថានឹងធ្វើអ្វីផ្សេងក្រៅពីការប្រណាំងម៉ូតូ និងធ្វើការនៅយានដ្ឋានក្នុងស្រុកមួយទ្បើយនៅក្នុងជីវិតរបស់ខ្ញុំ។ ការងាររបស់ខ្ញុំជាជាងជួសជុលរថយន្ត បើទោះបីជាផ្នែកបន្ថែមនៃចំណាប់អារម្មណ៍របស់ខ្ញុំវាហាក់ដូចជាខុសឆ្ងាយពីចំនូលចិត្តរបស់ខ្ញុំ "ជីវិតពិតប្រាកដ" ដែលខ្ញុំបានសន្មត់នឹងកើតឡើងនៅចំណុចមួយនៅក្នុងពេលពេញវ័យ។

ពិតមែនហើយជាច្រើនឆ្នាំកន្លងផុតទៅ មកដល់ដំណាក់កាលជីវិតពិតរបស់ខ្ញុំបានចាប់ផ្តើម វាច្បាស់ណាស់ថាការងារដំបូងគឺមានឧបស័គ្គជាច្រើនត្រូវដោះស្រាយ ដែលមិនមែនគ្រាន់តែជាការថែរក្សារថយន្តថ្មីមួយដែលគ្មានបញ្ហាអ្វីនោះទេ។

ជាការពិតណាស់ វាមិនត្រឹមតែបានផ្តល់នូវអាជីពការងារដែលមិនបានរំពឹងទុកប៉ុននោះទេ វាថែមទាំងបង្រៀនពីអត្ថន័យនៃអ្នកធ្វើការងារដ៍ស្វិតស្វាញ និងជាអ្នកដឹកនាំម្នាក់ផងដែរ។ ខ្ញុំដឹងនូវរបៀបនៃការជួសជុលរថយន្ត ក្នុងនាមជាជាងជួសជុលបានបង្រៀនខ្ញុំពីរបៀបដោះស្រាយបញ្ហាជាច្រើន។ ជាពិសេសខ្ញុំបានរៀនពីរបៀបនៃការពុះពារឧបសគ្គ ការតស៊ូចង់ដឹងចង់ឃើញនឹងទទួលបានជោគជ័យ។ ខ្ញុំបានយកបទពិសោធន៍ទាំងនោះជាប់ខ្លួនហើយក៏បានអភិវឌ្ឍន៍ជាអ្នកសរសេរកម្មវិធីក្នុងកុំព្យូទ័រ អ្នកគ្រប់គ្រងការលក់ និងជា CEO ផងដែរ។

នេះគឺជាមេរៀនទាំង៥ដែលខ្ញុំបានរៀនអំពីភាពជាអ្នកដឹកនាំដែលខ្ញុំទទួលបានពីជីវិតជាជាងជួសជុលរថយន្ត៖

) ដៃកខ្វក់

យើងតែងតែគិតថាអ្នកដឹកនាំគឺជាមនុស្សដែលតែងតែចែកនូវគំនិតនៃការងារប្រតិបត្តិផ្សេងៗទៅកាន់បុគ្គលិកដ៍ទៃទៀងក្នុងក្រុមហ៊ុន។ តាមបទពិសោធន៏របស់ខ្ញុំ គំនិតដែលល្អៗគឺចេញមកពីបុគ្គលិកទាំងអស់គ្រប់ជាន់ថ្នាក់ក្នុងក្រុមហ៊ុន។

អ្នកដឹកនាំដ៏កំពូលគឺជាអ្នកបង្កើតនិងសម្រួលនូវបញ្ហាដែលពើបប្រទះ : ពួកគេគឺជាអ្នកបង្កើតវប្បធម៏មួយដែលលើកតំលៃទៅលើគំនិតឆ្នៃប្រឌិត  និងអ្នកដែលប្រឹងប្រែងធ្វើការងារ។  ផ្នែកមួយដ៏សំខាន់នៃការបង្កើតវប្បធម៏នេះគឺការចូលរួមធ្វើការងារដោយអស់ពីចិត្ត ដោយសារសកម្មភាពនិងអកប្បកិរិយារបស់អ្នកជាអ្នកកំនត់នូវភាពជោគជ័យរបស់អ្នក  ការផ្តោតអារម្មណ៍និងការដោះស្រាយបញ្ហាគឺស្របទៅតាមទស្សនះរបស់អ្នកផងដែរ។វាគឺជាការពិតមិនថាអ្នកធ្វើការនៅការាស់ទ្បានរឺនៅក្នុងការិយាល័យទ្បើយ។

២) ជឿជាក់ថាអ្នកនិងស្វែងរកឃើញដំណោះស្រាយដ៏ល្អមួយ

ក្នុងនាមជាជាងជួសជុលរថយន្តខ្ញុំបានជូបការប្រកួតប្រជែងជារៀងរាល់ថ្ងៃដោយសារអតិថិជនបានមកការាស់ជាមូយបញ្ហារបស់គេ។ ពេលខ្លះការជួសជុលភាពងាយស្រួល។ ជាញឹកញាប់បញ្ហាមានការស្មុគ្រស្មាញនិងមិនច្បាស់លាស់: "អ្វីដែលបិទជាប់ជាមួយនឹងម៉ាស៊ីននេះ" ឬ "ខ្ញុំឮសំឡេងអាក្រក់នេះនៅពេលដែលខ្ញុំបង្កើនល្បឿន។ " វាគឺជាការទទួលខុសត្រូវរបស់យើងដើម្បីដោះស្រាយបញ្ហាទាំងនេះជាមួយនឹងប្រអប់ឧបករណ៍ជួសជុល។

ខ្ញុំបានរៀនវាប្រកបដោយភាពឆ្លាតវៃ ជាមួយនិងគំនិតចេញពីប្រអប់និងម្តងម្កាលនោះត្រូវប្រើកម្លាំង ហើយខ្ញុំនឹងដោះស្រាយវា។ ខ្ញុំមិនអាចប្រាប់អ្នកបានច្បាស់អំពីរបៀបដែលខ្ញុំនឹងធ្វើវានោះទេប៉ុន្តែខ្ញុំដឹងថាខ្ញុំបានស្វែងរកដំណោះស្រាយនេះ។ ចាប់តាំងពីខ្ញុំបានអនុវត្តការគិតដូចគ្នាទៅនឹងកិច្ចព្រមព្រៀងអាជីវកម្មស្មុគស្មាញដូចជាខ្ញុំធ្លាប់ជួសជុលនៅក្នុងផ្នែកដែលពិបាកចូលបំផុតនៃម៉ាស៊ីនរថយន្ត។ ដោយបន្ដរជំនះនឹងបញ្ហាលំបាក ជាច្រើនថ្ងៃបានកន្លងផុត ខ្ញុំចាប់ផ្តើមមានទំនុកចិត្តនៅលើសមត្ថភាពរបស់ខ្ញុំដើម្បីកំណត់គោលដៅមួយជាមួយថាមពលហូតដល់គោលដៅ។

៣) ផ្តោតអារម្មណ៍

វាជាធម្មជាតិរបស់មនុស្សមានភាពភិតភ័យនៅពេលដែលមានរឿងធ្លាក់ដល់ដំណាក់កាលត្រិះរិះមួយ ប៉ុន្តែខ្ញុំបានយល់ពីរបៀបដែលមនុស្សមួយចំនួនពិតជាទទួលបានភាពអត់ធ្មត់កាន់តែខ្លាំងនៅពេលជួបប្រទះបញ្ហា។ នេះគឺពិតជាជំនាញមួយដែលត្រូវបានសម្រិតសម្រាំងនិងបណ្តុះបណ្តាល។ នៅពេលដែលបញ្ហាប្រឈមកើតឡើង វាជាការសំខាន់ដើម្បីយកពេលមួយផ្តោតលើរឿងសំខាន់មួយឬពីរដើម្បីកំណត់អាទិភាពនិងបន្ទាប់មកសម្រេចជ្រើសវិធីដែលល្អបំផុតដើម្បីដោះស្រាយបញ្ហារ។

សាររបស់លោក Steve Jobs “អ្វីដែលអ្នកជ្រើសមិនធ្វើគឺសំខាន់ដូចអ្វីដែលអ្នកបានជ្រើសដើម្បីធ្វើ។ ពេលដែលប្រឈមមុខនឹងបញ្ហស្មុគស្មាញមួយ - មិនថាអ្នកកំពុងធ្វើការក្នុងក្រុមហ៊ុនសាជីវកម្មធំឬជួសជុលរថយន្តនៅក្នុងហាងរថយន្តមួយ - កុំធ្វើរឿងច្រើនពេកក្នុងពេលតែមួយ។ ដកដង្ហើមវែងៗ។ ផ្តោតលើរឿងមួយដែលអ្នកអាចធ្វើបានភ្លាមហើយផ្តល់ឥទ្ធិពលល្អបំផុត។ បន្ទាប់មកធ្វើវាឡើងវិញអោយបានច្រើនដង។”

៤) ផ្តោតអោយខ្លាំងទៅលើរបៀបដំនើរការនៃការងារ

ការជួសជុលទ្បាន ជាពិសេសនៅពេលដែលអ្នករើរុសគ្រឿងរថយន្តចេញពីគ្នាហើយរៀបវាទ្បើងវិញ គឺទាមទារអោយអ្នកយល់អោយច្បាស់ពីគ្រប់ផ្នែកនៃគ្រឿងរថយន្តទាំងអស់នេះផ្គុំគ្នាវិញ។ អ្នកត្រូវយល់អោយបានគ្រប់ជ្រុងជ្រោយនៃបញ្ហារខណៈដែលអ្នកដោះស្រាយវាម្តងមួយផ្នែកៗ។

អ្នកដឹកនាំអាជីវកម្មជោគជ័យធ្វើដូចគ្នា: ពួកគេថែររក្សាផ្នត់គំនិតជារួមក្នុងចិត្តជានិច្ចខណៈពេលធ្វើការត្រិះរិះគិតអំពីផ្នែកនិមួយៗក្នុងក្រុមហ៊ុន​មាន ដេប៉ាតឺម៉ង់ បុគ្គលិក ផលិតផល ឬយុទ្ធនាការ អោយត្រូវទៅនឹងទស្សនៈវិស័យធំ និងផ្តោតសំខាន់ទៅលើបុគ្គលិកដែលមានអ្នកជំនាញ។

៥) ថ្លឹងថ្លែងការងារដែលត្រូវធ្វើម្នាក់ឯងនិងការងារជាក្រុម

មេដឹកនាំត្រូវកំនត់ទិសដៅរបស់ក្រុមហ៊ុនត្រូវឈានទៅនឹងបង្កើតក្រុមការងារធ្វើការរួមគ្នា ដើម្បីសំរេចគោលដៅនោះ។ ត្រូវចាំថាទោះអ្នកមានទេពកោសល្យល្អកំរិតណាក៏ដោយ អ្នកនឹងមិនសំរេចបានលទ្ធិផលការងារល្អប្រសើរទ្បើយបើអ្នកមិនមានការគាំទ្រពីក្រុមការងារអ្នកទេនោះ។ មេដឹកនាំដែលមានទំនោរទៅលើការធ្វើការតែម្នាក់ឯង ការងារនោះពិតជាលំបាកសំរេចបានណាស់។

ក្នុងនាមជាជាងជួសជុលគ្រឿងយន្តម្នាក់ រឿងពិតជាច្រើនបានចូលក្នុងជីវិតរបស់ខ្ញុំ ចាប់តាំងពីខ្ញុំចាប់ផ្តើមពឹងផ្អែកលើខ្លួនឯង។ ខ្ញុំមានមោទនភាពលើសមត្ថភាពរបស់ខ្ញុំក្នុងការដោះស្រាយបញ្ហាដោយឯករាជ្យ។ ឥឡូវនេះខ្ញុំជានាយកប្រតិបត្តិម្នាក់ ខ្ញុំយល់ថាការដឹកនាំពាក់ព័ន្ធនឹងតុល្យភាពរវាងកិច្ចការត្រូវធ្វើម្នាក់ឯងនិងការងារត្រូវធ្វើជាក្រុម។ វាដូចទៅនឹងគ្រឿងម៉ាស៊ីនដែលមានភាពស្មុគស្មាញមួយ មុខជំនួញទាំងមូលគឺមានទំហំធំជាងផលបូកនៃគ្រប់ផ្នែករបស់យានយន្តទៅទៀត។

ប្រភព៖ Entrepreneur