ពេលដែលយើងកើតជំងឺរាគរូស រាងកាយរបស់យើងហាក់បីដូចជាមានការវាយដំ ដែលមូលហេតុអាចបណ្តាលមកពីការទទួលទានអាហារកខ្វក់ ឬអាហារដែលមានមេរោគបាក់តេរីជាដើម។
ក្នុងករណីរាគរួសធ្ងន់ធ្ងរមួយចំនួនដែលយើងនឹងមានការក្អួតចង្អោរ ហើមពោះនិងបណ្តាលអោយខះជាតិទឹកក្នុងរាងកាយទៀតផង។ ជំងឺរាគគួរតែត្រូវបានទទួលការព្យាបាលភ្លាមៗ ព្រោះវាអាចបណ្តាលអោយបានមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើអ្នកជំងឺមិនស្វែងរកការព្យាបាលដែលត្រឹមត្រូវនិងឆាប់រហ័សទេនោះ។
ដើម្បីទប់ស្កាត់ជំងឺរាគរូសមុនពេលទៅជូបគ្រូពេទ្យ អ្នកអាចប្រើថ្នាំធម្មជាតិទាំង10នេះ ដែលត្រូវបាននែនាំពីវេជ្ជបណ្ឌិតជំនាញមានដូចជា៖
១) យូហ្គត(Yogurt)
យូហ្គតផ្ទុកសារជាតិ probiotics អាចជួយរំលាយអាហារបានយ៉ាងល្អ ដែលអាចជួយសម្រួលដល់ពោះវៀនអោយដំនើរការល្អទ្បើងវិញបាន។
២) តែ Peppermint
៣) ខ្ញី
ខ្ញីអាចបញ្ឈប់ភាពតឹងណែនក្នុងក្រពះនិងឧស្ម័ន fermented ដែលបណ្តាលអោយលាមកមានសភាពរាវដូចទឹកនេះ។
៤) តែ Chamomile
ការសិក្សាបានបង្ហាញថា តែChamomile គឺអាចទប់ស្កាត់កំណើននៃបាក់តេរីបង្កររោគមួយចំនួននៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើងដែលជាផ្នែកមួយសំខាន់ក្នុងការកើតរោគរាករូសធ្ងន់ធ្ងរ។
៥) ទឹកឃ្មុំ
ទឹកឃ្មុំគឺជាថ្នាំធម្មជាតិយ៉ាងល្អដោយវាមានលក្ខណៈសម្បត្តិអាចព្យាបាលជំងឺជាច្រើនប្រភេទ។ ក្រៅពីអាចបន្ធូរការឈឺចាប់បំពង់ក កាត់បន្ថយស្នាមរបួសនិងព្យាបាលដំបៅ ទឹកឃ្មុំអាចជួយធ្វើជួយបន្ធូរបន្ថយស្ថានភាពរាគរូសបានយ៉ាងមានប្រសិទ្ធិភាពទៀតផង។
៦) តែខ្មៅ
តែខ្មៅមានសារធាតុដែលដែលជួយឱ្យថយចុះសកម្មភាពរំលាយអាហារបាន ហើយវាអាចបញ្ឈប់ជំងឺរាគរួសបានស្ទើរតែភ្លាមៗ។
៧) ថ្នាំធ្យូងខ្មៅ Activated Charcoal
Activated Charcoal ស្រូបយកបាក់តេរីបង្កររោគនិងមីក្រុបដែលបណ្តាលឱ្យកើតជំងឺរាករូស។ វិធីប្រើគឺត្រូវលេបវារយះពេល៣ថ្ងៃរាល់ពេលបាយរួច។
៨) ទឹកផ្លែប៉ោម (Apple Cider Vinegar)
Apple cider vinegar គឺជាមធ្យោបាយដោះស្រាយយ៉ាងអស្ចារ្យដើម្បីប្រឆាំងនឹង microbial និងបាក់តេរី។
៩) បាយពណ៏ស
បាយត្រូវបានផ្ដល់អនុសាសន៍ដោយវិទ្យាស្ថានវេជ្ជសាស្ត្រជាច្រើនថាវាមានលក្ខណៈសម្បត្តិទប់ស្កាត់មិនបង្កឱរលាកពោះវៀនអំលុងពេលកើតជំងឺរាគរួស។
១០) ការ៉ុត
ការ៉ុតមានសារធាតុជាក់លាក់មួយដែលហៅថា pectin ។ pectin គឺជាប្រភេទជាតិសរសៃដែលអាចស្រូបយកជាតិទឹកនៅក្នុងពោះវៀនរបស់អ្នកនិងអាចជួយធ្វើអោយលាមករឹង។
ប្រភព៖ lifehack