ក្មេងដែលឆ្លាតបំផុតនៅឥណ្ឌា

,

Akrit Pran Jaswal កើតនៅទី 23 ខែមេសាឆ្នាំ 1993 នៅ Nurpur, Himachal Pradesh ប្រទេសឥណ្ឌាបានអនុវត្តការវះកាត់លើកដំបូងរបស់លោកនៅអាយុប្រាំពីរឆ្នាំ។

នេះជាស្នាដៃធំៗរបស់លោក៖

• អាយុ 10ខែ អាចដើរនិងនិយាយបាន
• អាយុ 2ឆ្នាំ អាចអាននិងសរសេរ
• អាយុ 5ឆ្នាំ អាចអានសៀវភៅវេជ្ជសាស្ត្រ និង រឿង Shakespeare ជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ
• អាយុ 7ឆ្នាំអាចវះកាត់ជំងឺក្មេងស្រីម្នាក់បានជោគជ័យ
• អាយុ 12ឆ្នាំកា្លយសិស្សក្មេងបំផុត ដែលអាចចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៅឥណ្ឌា
• អាយុ 13ឆ្នាំក្លាយជាក្មេងទទួលបានពិន្ទុ IQខ្ពស់ជាងគេបំផុតនៅឥណ្ឌា (IQ=146)
• អាយុ 17ឆ្នាំទទួលបានអនុបណ្ឌិតផ្នែកគីមីវិទ្យា

Akrit មានចំនូលចិត្តខាងវិទ្យាសាស្រ្តនិងកាយវិភាគសាស្រ្តតាំងតែពីវ័យក្មេងខ្ចី។ វេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យក្នុងតំបន់មួយបានចាប់អារម្មណ៍ទៅលើ Akrit  និងបានចាប់ផ្តើមអនុញ្ញាតអោយ Akrit  ធ្វើការវះកាត់នៅពេលដែលគាត់មានអាយុប្រាំពីរឆ្នាំ។ អ្វីដែលធ្វើអោយលោកវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ​ Akrit អាចទទួលបានជោគជ័យលើប្រធានបទនេះ។

Akrit ត្រូវបានគេស្គាល់ជាសាធារណៈនៅឆ្នាំ 2000 ដែលលោកបានជោគជ័យជាលើកដំបូងរបស់ខ្លួនលើនីតិវិធីវេជ្ជសាស្រ្តជូនក្រុមគ្រួសាររបស់គាត់នៅអាយុប្រាំពីរ។ មានគ្រួសារក្រីក្រមួយមិនមានលទ្ធិភាពបង់ប្រាក់សម្រាប់ការថែទាំសុខភាពជាទៀងទាត់ តែបន្ទាប់ពីលឺអំពីសមត្ថភាពដ៏អស្ចារ្យរបស់គាត់ហើយគ្រួសារនោះបាននាំកូនស្រីរបស់ពួកគេអោយ Akrit ​ធ្វើការវះកាត់ដៃរបស់នាង។​ ដៃរបស់នាងត្រូវបានគេដុតក្នុងភ្លើងបណ្តាលឱ្យម្រាមដៃរបស់នាងរលាយចូលគ្នាទៅក្នុងកណ្តាប់ដៃយ៉ាងតឹងបើកមិនកើត។ Akrit មិនធ្លាប់ត្រូវបានបណ្តុះបណ្តាលវេជ្ជសាស្រ្តជាផ្លូវការនិងបទពិសោធនៃការវះកាត់នោះទេប៉ុន្តែលោកទទួលបានជោគជ័យក្នុងការប្រតិបត្តិក្នុងការវះកាត់នេះ។ គាត់វះកាត់ដៃរបស់នាងដោយជោគជ័យ ហើយម្រាមដៃរបស់នាងអាចប្រើបានម្តងទៀត។

បច្ចុបន្ននេះលោកបានផ្តោតលើកាស្រាវជ្រាវដ៏អស្ចារ្យមួយគឺការស្រាវជ្រាវរកថ្នាំព្យាបាលជំងឺមហារីក ហើលោកសង្ឃឹមថាថ្ងៃណាមួយលោកអាចរកឃើញថ្នាំដែលអាចជំងឺមហារីកបាន៕