មនុស្ស​ដែលអាន​ច្រើន ភាគច្រើនជាមនុស្ស​​ជោគជ័យ!

,

យើងរាល់គ្នាសុទ្ធតែធ្លាប់ត្រូវគេប្រាប់ថា ការអានជាផ្លូវដែលនាំអ្នកទៅរកភាពជោគជ័យ។ ប្រសិនជាអ្នកស្រមៃទៅមនុស្សដែលជោគជ័យ អ្នកប្រហែលជាធ្លាប់ឃើញពួកគេអង្គុយអានសៀវភៅច្រើនម៉ោងជារៀងរាល់ថ្ងៃ។ អ្នកអានសុទ្ធតែមានចំណុចទាំងនេះ៖

១) ពួកគេបង្កើនការផ្តោតអារម្មណ៍៖ មនុស្សជោគជ័យអាចផ្តោតអារម្មណ៍ទៅលើកិច្ចការមួយបានរយៈពេលយូរ។ អ្នកអានច្រើនមានទម្លាប់នេះដោយមិនដឹងខ្លួនពីព្រោះថារាល់ពេលពួកគេអានគឺពួកគេមិនអាចបញ្ឈប់នោះទេ។ មនុស្សជោគជ័យក៏គិតអីចឹងដូចគ្នា។

២) មានគោលដៅច្បាស់លាស់៖ អ្នកអានតែងតែមានការកំណត់គោលដៅមួយដូចជា៖ ថ្ងៃនេះត្រូវអានប៉ុន្មានទំព័រឬមុននឹងទៅធ្វើអ្វីផ្សេង តើពួកគេត្រូវអានប៉ុន្មានទំព័រសិន? មនុស្សជោគជ័យក៏ដូចគ្នា។ ពួកគេមានគោលដៅច្បាស់លាស់ជាមួយនឹងការព្យាយាមសម្រេចវា។

៣) ចំណាយពេលដោយមានប្រយោជន៍៖ ពួកគេប្រហែលជាមានពេលតែ ២០នាទីអីទេ។ មនុស្សធម្មតានឹងអង្គុយលេងអត់ប្រយោជន៏ តែមនុស្សជោគជ័យមើលឃើញថា ២០នាទីក៏គ្រប់គ្រាន់ក្នុងការអានអ្វីថ្មីដែរ៕

ប្រភព៖​ Lifehack