រាជធានីភ្នំពេញ៖ យោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ហ្វេសប៊ុកផេកក្រសួងអប់រំយុវជននិងកីទ្បាស្ដីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២២ សីហា ២០១៦ មានបេក្ខជនប្រឡងជាប់ចំនួន ៥៥ ៧៥៣ នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១ នាក់។ ក្នុងនោះ បេក្ខជនប្រឡងជាប់៖
-ថ្នាក់វិទ្យាសាស្ត្រ៖ ចំនួន ៣៨ ៤១៥ នាក់ (៥៧,២៨%) នៃបេក្ខជនចំនួន ៦៧ ០៧១ នាក់
-ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ចំនួន ១៧ ៣៣៨ នាក់ (៧៦,៧៥%) នៃបេក្ខជនចំនួន ២២ ៦៩០ នាក់
សិស្សបាក់ឌុបប្រលងជាប់និទ្ទេស A សម្រាប់បាក់ឌុបឆ្នាំ២០១៦ នេះ មានចំនួន ៤០៥នាក់ ក្នុងចំណោមបេក្ខជនប្រលងសរុប ៨៩ ៦៦១នាក់នៅទូទាំងប្រទេស។
សម្រាប់បេក្ខជនដែលទទួលបាននិទ្ទេស B មានចំនួន ២ ៨០១ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។