បង្កើតគំនិតរក​លុយ​ដោយ​ខ្លួនឯងមិន​ចាំបាច់​ទៅ​ធ្វើ​ការ​ឲ្យ​គេ​

,

ការធ្វើការងារ ដោយមិននៅក្រោមនរណាម្នាក់ក៏អាចផ្ដល់បទពិសោធន៍ល្អសម្រាប់អ្នកផងដែរ។ អ្នកអាចប្រើប្រាស់សមត្ថភាពដែលខ្លួនមានស្រាប់ ហើយធ្វើអ្វីដោយមិនខ្វល់ពីការពេញចិត្តឬមិនពេញចិត្តរបស់ថ្នាក់ដឹកនាំអ្នកផងដែរ។ ខាងក្រោមនេះគឺជាវិធីជួយអ្នករកលុយដោយមិនបាច់ទៅធ្វើការឲ្យគេក៏បានដែរ ៖

១) ដាក់លក់ឬ ជួលអ្វីដែលអ្នកមាន៖ ប្រសិនបើអ្នកគ្មានការងារ អ្វីដែលអ្នកអាចធ្វើបានមុនគេនោះគឺការសម្លឹងមើលរបស់របរដែលអ្នកលែងត្រូវការនោះ ហើយយកវាទៅលក់ឬក៏ជួល។ បើសិនជាអ្នកទុកវាចោលនោះ វាក៏នៅតែគ្មានតម្លៃអ្វីដែរ តែមិនប្រាកដថាអ្នកដទៃមិនត្រូវការវានោះទេ។

២)ប្រើប្រាស់គំនិតច្នៃប្រឌិតអ្នកធ្វើអ្វីមួយ៖ មនុស្សម្នាក់ៗ តែងមានចំណង់ចំណូលចិត្តធ្វើអ្វីប្លែក ៗ ហើយគួបផ្សំនឹងការច្នៃប្រឌិតខ្ពស់ផងនោះ អាចនឹងផ្ដល់ជាការងារផ្សេងៗ ដល់ពួកគេផងដែរ។ អ្នកអាចបង្កើតជាគេហទំព័រសម្រាប់កម្សាន្តនានា ដើរថតរូប ដេរសំពត់ខោរអាវ លក់គ្រឿងអលង្ការ ហើយអ្នកក៏អាចរកប្រាក់កម្រៃដោយការធ្វើបែបនេះបានផងដែរ៕

ប្រភព៖ lifehack