លោកទេសរដ្ឋមន្រ្តី មិន ឃិន ទទួលមរណភាពមុននេះបន្តិចនៅមន្ទីរពេទ្យ ក្រុងបាងកក ប្រទេសថៃ

,

ភ្នំពេញ៖ ដោយរោគាពាធ លោក មិន ឃិន ដែលជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស បានទទួលមរណភាពហើយ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅឯមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ ។ បើយោងតាមមន្រ្តីក្រសួងធម្មការ និងសាសនា បានបញ្ជាក់ឲ្យដឹងថា លោកបណ្ឌិត មិន ឃិន បានទទួលមរណភាពហើយក្នុងជន្មាយុ ៧៨ឆ្នាំ។ 

លោក មិន ឃិន បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ហើយទៅព្យាបាលនៅឯក្រៅប្រទេស ក្រោយមានការផ្លាស់ប្តូរតំណែង ពីរដ្ឋមន្រ្តីក្រសួងធម្មការមក​ ប៉ុន្តែនៅពេលនេះ ដោយជម្ងឺធ្ងន់ធ្ងរនពេក ក៏បានទទួលមរណភាពតែម្តង៕

ក្នុងនាមជាកូនខ្មែរទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសាររបស់លោក មិន ឃិន ។