លទ្ធ​ផល​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ទូ​ទាំង​ប្រទេស​​ឆ្នាំ​២០១៦ និងប្តូរទៅប្រកាសនៅថ្ងៃទី១០, ១១ កញ្ញា ២០១៦ វិញ

,

ភ្នំពេញ៖ យោងទៅតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំយុវជននិងកីទ្បាបានអោយដឹងថា ការប្រកាសលទ្ធិផលបាក់ឌុបសំរាប់ឆ្នាំ២០១៦ និងប្តូរទៅប្រកាសនៅថ្ងៃទី១០ កញ្ញា ២០១៦ សម្រាប់ក្នុងរាជធានីភ្នំពេញ និងថ្ងៃទី១១ កញ្ញា ២០១៦ សម្រាប់តាមបណ្តាខេត្តផ្សេងៗទៀត។

តាមការបញ្ជាក់របស់ក្រសួងក្នុងទំព័រហ្វេសប៊ុកថាការប្ដូរកាលបរិច្ឆេទប្រកាសលទ្ធផលខាងលើគឺដោយសារដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពិន្ទុរបស់បេក្ខជន បានប្រព្រឹត្តទៅប្រកបដោយភាពរលូនល្អ ពុំមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង​ដែលធ្វើឲ្យដំណើរការការងារទាំងស្រុង បញ្ចប់មុនការគ្រោងទុក។