ចោមួយក្រុមគ្នា៣-៤នាក់ តាមប្លន់ស្រីស្អាតទើបចេញពីក្លឹប ដល់ផ្ទះក្នុងបុរី យកអស់រថយន្ត RX-330 ម៉ូតូ និងលុយមួយចំនួន

,

ចោរមួយក្រុម តាមប្លន់ស្រីម្នាក់ទើបចេញពីក្លឹប រហូតដល់ផ្ទះ យកអស់រថយន្ត RX-330 ម៉ូតូ និងលុយមួយចំនួន កាលពីម៉ោង ៤ ភ្លឺថ្ងៃនេះ។

ស្រីក្មេងស្រស់ស្អាតម្នាក់ ឈ្មោះ ឆេង កញ្ញា អាយុជាង២០ឆ្នាំ បានបើកទ្បានតែម្នាក់ឯង ទើបចេញពីក្លិប Darling ពេលមកដល់ផ្ទះក្នុងបុរី ឡាយគង់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ នៅវេលាម៉ោងជាង៣ ព្រឹកទៀបភ្លឺ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ស្រាប់តែមានជនសង្ស័យ៣ទៅ៤នាក់ ប្រដាប់ដោយកាំភ្លើង បានតាមមកប្លន់ដល់ផ្ទះតែម្តង ដោយយកអស់រថយន្ត Lexus RX-330 មួយគ្រឿង ម៉ូតូម៉ាក Click មួយគ្រឿង និងលុយមួយចំនួនទៀត។

ប្រភព៖ ABC