មនុស្ស​ដែល​ចូលចិត្ត​គិត​ច្រើន​ គឺពូកែ​ដោះស្រាយ​បញ្ហា​ជាងមនុស្សធម្មតា

,

ក្នុងចំណោមមនុស្សដែលអ្នករាប់អានជាមួយតែងតែជួបនូវមនុស្សប្រភេទនេះហើយ តើអ្នកធ្លាប់ដែលបានចាប់អារម្មណ៍ដែរឬទេ? មនុស្សដែលចូលចិត្តគិតស្មុគស្មាញច្រើនរហូតដល់ពេលខ្លះ ធ្វើឲ្យអ្នកមានអារម្មណ៍ថា ធុញទៀតនោះក៏មិនមែនជាមនុស្សធម្មតា គឺពួកគេពូកែរកដំណោះស្រាយចំពោះបញ្ហាដែលកើតមានឡើងខ្លាំងណាស់៖

១) ពួកគេមានសមត្ថភាពគិតបានឆ្ងាយដែលមនុស្សធម្មតាមិនមាន៖ អ្នកដទៃអាចនឹងសើច ព្រោះពេលខ្លះគិតថាអ្វីដែលពួកគេគិតនោះមិនអាចទៅរួច តែផ្ទុយទៅវិញ អ្នកទាំងអស់នោះគិតបែបនោះក៏ព្រោះតែពួកគេមិនដែលគិតដល់ចំណុចមួយនោះ ដែលជាហេតុធ្វើឲ្យពួកគេតែងតែមានភាពភ្ញាក់ផ្អើលនៅពេលពួកគេបានឮនៅគំនិតអ្វីមួយដែលចម្លែក។ មកពីអ្នកដែលចូលចិត្តគិតអ្វីបែបស្មុគស្មាញដែលអ្នកដទៃអាចនឹងមិនងាយគិតដល់បែបនេះហើយ បានជាធ្វើឲ្យពួកគេមិនងាយនឹងទាល់តម្រិះ នៅពេលដែលជួបនូវឧបសគ្គឬបញ្ហាម្ដងៗ។

២) មើលឃើញអ្វីៗជាទ្រង់ទ្រាយធំ៖ ការគិតរបស់ពួកគេមិនធម្មតានោះទេ គឺពួកគេគិតក្នុងបរិបទផ្សេងៗគ្នា ក៏ជាស្ថានភាពខុសៗគ្នា ដែលមនុស្សទូទៅមិនចូលចិត្តគិតអ្វីបែបនោះទេ គឺពួកគេចូលចិត្តគិតឬធ្វើអ្វីឲ្យឆាប់ចប់ដោយមិនដែលគិតខ្វល់ពីអ្វីដែលអាចកើតមានឡើងគ្រប់ពេលដោយនឹកស្មានមិនដល់នោះទេ។ នេះជាទម្លាប់របស់អ្នកដែលគិតអ្វីស្មុគស្មាញព្រោះអ្នកទាំងអស់ចូលចិត្តគិតអ្វីវែងឆ្ងាយ ហើយជ្រៅទៀតផង។

៣) ពួកគេគិតមិនឈប់៖ មនុស្សប្រភេទនេះចូលចិត្តគិតណាស់ សូម្បីតែពេលដែលមិនត្រូវគិតក៏ពួកគេគិត ហើយការធ្វើបែបនេះប្រៀបបានដូចជាការហ្វឹកហាត់ខួរក្បាលរបស់ពួកគេផងដែរ។ តែមនុស្សប្រភេទនេះក៏មិនមែនចំណាយពេលយកទៅគិតឥតប្រយោជន៍នោះដែរ គឺពួកគេគិតអ្វីដែលគួរឲ្យចំណាយពេលវេលាគិត មិនមែនទៅគិតរឿងអត់បានការហើយនាំកង្វល់មកដល់ខ្លួនឯងនិងអ្នកដទៃនោះទេ៕

ប្រភព៖ Lifehack