ដាក់អាហារូបករណ៍ SHARE Scholarship និងយល់ដឹងអំពីប្រភេទអាហារូបករណ៍នេះ

,

SHARE Scholarship គឺជាប្រភេទអាហារូបករណ៍ដែលបានផ្តួចផ្តើមឡើងដោយ EP-Nuffic ដែលជាអាហារូបករណ៍របស់ប្រទេសហូឡង់ ក្នុងគោលបំណងផ្តោះផ្តូរបទពិសោធន៍ការសិក្សារវាងប្រទេសក្នុងតំបន់អាស៊ានជាមួយគ្នា និងរវាងអាស៊ាននិងអ៊ឺរុបរយៈពេល១ឆមាស។ អាហារូបករណ៍នេះសម្រាប់អ្នកដែលកំពុងរៀនបរិញ្ញាបត្រតែប៉ុណ្ណោះ ហើយមានរហូតដល់ទៅ ៤០០ កន្លែងសម្រាប់និស្សិតនៅក្នុងតំបន់អាស៊ាន និង ១០០ កន្លែងសម្រាប់និស្សិតនៅអ៊ឺរុប។ នេះគឺជាជំនាន់ទីពីរហើយដែល SHARE Scholarship បានប្រកាសបើកអោយដាក់ពាក្យម្តងទៀត។ “Student Mobility” គឺជាអ្វីដែល SHARE Scholarship ផ្តោតសំខាន់ ដូច្នេះមានន័យថាអាហារូបករន៍គាំទ្រអោយនិស្សិតធ្វើការផ្លាស់ប្តូរការសិក្សាជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។ និយាយរួមវាជាប្រភេទអាហារូបករណ៍ស្រដៀងទៅនឹងអាហារូបករណ៍ Global Undergraduate Exchange Program (UGRAD) របស់រដ្ឋាភិបាលសហរដ្ធអាមេរិចដែរព្រោះវាជាអាហារូបករណ៍មួយឆមាស។
អ្នកអាចជ្រើសរើសសាកលវិទ្យាល័យណាមួយក៏បានក្នុងចំណោមខាងក្រោមនេះ។ ដោយសារតែយើងគឺជានិស្សិតខ្មែរ ចូរកុំផ្តោតទៅលើសាកលវិទ្យាល័យនៅកម្ពុជាអី។

១. Cambodia:

Royal University of Phnom Penh

University of Cambodia

Phnom Penh International University

National University of Management Cambodia

២. Indonesia:

Universitas Indonesia

Universitas Diponegoro

Bogor Agricultural University

Bina Nusantara University

៣. Lao PDR:

National University of Laos

៤. Malaysia:

Universiti Kebangsaan Malaysia

Taylor’s University Malaysia

Universiti Teknologi Malaysia

Universiti Malaysia Sabah

៥. Myanmar:

University of Yangon

Mandalay University

Myanmar Maritime University

Yangon University of Economics

៦. Philippines:

University of the Philippines

University of Santo Tomas

De La Salle University

Ateneo de Manila University

៧. Thailand:

Chulalongkorn University

Payap University

King Mongkut’s University of Technology Thonburi

Thammasat University

៨. Vietnam:

Viet Nam National University

Hanoi University of Science and Technology

Ho Chi Minh University of Technology and Education

Hue University

បានរើសសាកលវិទ្យាល័យដែលអ្នកចង់ទៅហើយត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម៖

ទី១៖ សុំការអនុញ្ញាតពីសាកលវិទ្យាល័យរបស់អ្នក (ឧទាហរណ៍៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា)

ទី២៖ ដាក់ពាក្យសុំចូលរៀន (Admission) ពីសាកលវិទ្យាល័យដែលអ្នកចង់ទៅ (ឧទាហរណ៍៖ Chulalongkorn University)។ ត្រូវចាំថាកាលបរិច្ឆេតពាក្យសុំចូលរៀននៃសាកលវិទ្យាល័យនីមួយៗខុសគ្នា។ រួសរាន់ដាក់ពាក្យ កាន់តែប្រសើរ។

ទី៣៖ ដាក់ពាក្យអាហារូបករណ៍ SHARE Scholarship។ ការដាក់ពាក្យ SHARE Scholarship ធ្វើឡើងក្រោយការដាក់ពាក្យសុំចូលរៀនសាកលវិទ្យាល័យដែលអ្នកចង់ទៅ គឹដោយសារថាទោះបីជាអ្នកជាប់ SHARE Scholarship ប៉ុន្តែមិនមានពាក្យសុំចូលរៀនដែលបានផ្តល់ពីសាកលវិទ្យាល័យដែលអ្នកចង់ទៅ សន្មត់ថាអ្នកធ្លាក់ហើយ។

ទី៤៖ ប្រកាសលទ្ធផល។

លក្ខខណ្ឌ៖

  • បេក្ខជនត្រូវជានិស្សិតដែលបានបញ្ចប់ការសិក្សាយ៉ាងតិច២ឆមាសនៅសាកលវិទ្យាល័យរបស់ខ្លួន។
  • បេក្ខជនត្រូវមានសញ្ជាតិនៃប្រទេសបណ្តាសមាជិកអាស៊ាន។
  • បេក្ខជនត្រូវតែជានិស្សិតនៃសាកលវិទ្យាល័យដែលបានចូលរួម (៤សាកលវិទ្យាល័យដូចមានចែងខាងលើ)។

បេក្ខជនត្រូវដាក់ពាក្យតាមរយៈ online និងផ្ជាប់ជាមួយឯកសារដូចខាងក្រោម៖

  • លិខិតយល់ព្រមពីសាកលវិទ្យាល័យដែលចង់ទៅរៀន (ត្រូវជ្រើសរើសមុខវិជ្ជាដែលបង្រៀនភាសាអង់គ្លេសតែប៉ុណ្ណោះ)
  • លិខិតយល់ព្រមពីសាកលវិទ្យាល័យរបស់ខ្លួន
  • ព្រឹត្តិបត្រពិន្ទុ ជាភាសាអង់គ្លេស
  • លិខិតឆ្លងដែនមិនទាន់ផុតសុពលភាពចម្លងមួយ
  • រូបថតទើបតែថតថ្មីៗ (ទំហំដូចរូបក្នុងលិខិតឆ្លងដែន)

ការរាប់រងរបស់ SHARE Scholarship៖

  • ថ្លៃសិក្សា
  • ប្រាក់ឧបត្ថម្ភសម្រាប់ជីវភាពរស់នៅ
  • ប្រាក់ធ្វើដំណើរតាមយន្តហោះ (ទាំងក្នុងស្រុកនិងក្រៅស្រុក)
  • ធានារ៉ាប់រងសុខភាព
  • ប្រាក់ឧបត្ថម្ភពេលកំពុងរកកន្លែងស្នាក់នៅ
  • ប្រាក់សម្រាប់សម្ភារៈសិក្សា
  • ថ្លៃ visa

ចុច http://www.share-asean.eu/activities/scholarship/scholarship-process/ ដើម្បីទៅកាន់ភ្ជាប់ដើម។

ប្រភព៖ Ahladang