តារាចម្រៀងខ្មែរថៃ គ្រោងនឹងចាប់ដៃគ្នាធ្វើឱ្យកក្រើកឆាកតន្ត្រីក្នុងកម្មវិធី TUBORG OPEN FOR FUN CONCERT ២០១៦ ដែលធ្វើឡើងនៅថ្ងៃសុក្រទី ២ រហូតដល់ថ្ងៃសៅរ៍ ទី ៣ ដើមខែកញ្ញានេះ ។
នៅថ្ងៃទី ២ ដល់ទី ៣ ខែកញ្ញាឆ្នាំ ២០១៦ ចាប់ពី ម៉ោង ៥ ល្ងាចតទៅ នៅមុខសាលមហោស្រពកោះពេជ្រតារាចម្រៀងខ្មែរថៃ នឹងចាប់ដៃគ្នាធ្វើឲ្យកក្រើកឆាកតន្ត្រីសាជាថ្មីម្តងទៀតហើយ ក្នុងកម្មវិធី TUBORG OPEN FOR FUN CONCERT ២០១៦ ។
នៅក្នុងព្រឹត្តការណ៍ប្រគំតន្ត្រីដ៏ធំនេះផងដែរក៏មានការចូល រួមសម្តែងពីតារាចម្រៀងល្បីៗ ប្រចាំផលិតកម្មហង្សមាស រួមមានដូចជា ឱក សុគន្ធកញ្ញា លោក ហ្សូណូ កញ្ញា ទេព បូព្រឹក្ស លោក នី រតនា លោក វង់ ដារារតនា និង មានវត្តមានតារាល្បីៗមកពីប្រទេសថៃមួយចំនួនទៀត ។
តាមរយៈ ការប្រគំតន្ត្រីដ៏អស្ចារ្យនេះដែរ ក៏មានការផ្សាយបន្តផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នៅ ថ្ងៃសុក្រទី ២ ចាប់ពី ម៉ោង ៨ យប់តទៅ ។
ជាមួយនឹងការប្រគំតន្ត្រីដ៏អស្ចារ្យដែលនឹងនាំអាម្មណ៍របស់លោកអ្នកឲ្យរីករាយក្នុងកម្មវិធី TUBORG OPEN FOR FUN CONCERT ២០១៦ នេះដែរ ទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុនស្រាបៀរ TUBORG ដែលជាស្រាបៀរថ្មីនៅកម្ពុជា ៕
ប្រភព ៖ pmhotnews