៧ យ៉ាងដែលធ្វើឲ្យអ្នកបាត់បង់ភាពទាក់ទាញ (ហើយតើគួរតែផ្លាស់ប្ដូរវាដោយរបៀបណា)

,

ប្រែសម្រួលដោយៈ Dariya

សកម្មភាព  យ៉ាងដែលធ្វើឲ្យអ្នកបាត់បង់ភាពទាក់ទាញ (ហើយតើគួរតែផ្លាស់ប្ដូរវាដោយរបៀបណា)

នេះគឺជាសកម្មភាព យ៉ាងដែលធ្វើឲ្យអ្នកបាត់បង់ភាពទាក់ទាញ ហើយនឹងរបៀបដោះស្រាយវា​!

ធ្វើឲ្យអ្វីៗស្ថិតនៅក្នុងភាពប្រកួតប្រជែង

វាមិនមែនជាការសង្ស័យនោះទេ ដែលការប្រកួតប្រជែងខ្លះគឺល្អ   នៅក្នុងបរិបទមួយ និងពេលវេលាមួយដែលត្រឹមត្រូវ។ ការប្រៀបធៀបខ្លួនរបស់អ្នកទៅនឹងអ្នកដទៃ វាគឺមិនមែនជារឿងដែលអ្នកគួរធ្វើទេ។ ការដាក់សំពាធ ដើម្បីប្រកួតប្រជែងជាមួយខ្លួនរបស់អ្នក គឺមិនមែនជារឿងដែលល្អនោះទេ។

ហេតុអ្វីបានជាគ្មានភាពទាក់ទាញ? ពីព្រោះគ្មាននរណាម្នាក់ចង់ឲ្យមនុស្សជុំវិញខ្លួន មិនទទួលស្គាល់ខ្លួនរហូតនោះទេ។ ភាពជោគជ័យ និងភាពបរាជ័យ គឺជាពាក្យដែលមានអត្ថន័យផ្សេងគ្នាសំរាប់មនុស្សផ្សេងគ្នា។

ជាការពិតណាស់ ការស្វែងរកភាពជោគជ័យគឺជាមូលហេតុចំបងរបស់បុគ្គលម្នាក់ៗ ឬក៏កំណត់ភាពប្រកួតប្រជែងឲ្យនៅក្នុងជីវិត (ទាំងធ្វើការ ហាត់កីឡា ) ដើម្បីឲ្យសមនឹងបំណងរបស់ខ្លួន។ ត្រូវចងចាំ គោលដៅ និង ភាពជោគជ័យ គឺទទួលបានមកពីការខិតខំប្រឹងប្រែងបំពេញតាមសេចក្ដីត្រូវខ្លួនឯង មិនមែនប្រើប្រាស់អារម្មណ៍ទេ។

បញ្ចេញសកម្មភាពមិនល្អចំពោះមុខអ្នកដទៃ

នេះមិនមែនជាគំនិតដ៏ល្អនោះទេ។ អ្នកមិនស្ញប់ស្ញែងនិងបុគ្គលដែលមានបុគ្គលិកលក្ខណៈមិនល្អនោះទេ។ ភាពគួរសម និងភាពស្មោះត្រង់ គឺពិតជាមានភាពចាំបាច់ សំរាប់បង្កើតទំនាក់ទំនងឡើង។ បុគ្គលដែលមានអាកប្បកិរិយាមិនសមរម្យ គឺជាហេតុផលមួយ ដែលអាចបញ្ចាក់ឲ្យឃើញថា មិនអាចមានភាពចុះសំរុង ជាមួយនឹងអ្នកដទៃ នេះមិនមែនជាភាពទាក់ទាញនោះទេ។

វាមិនមានរឿងអីដែលពិបាកនោះទេ ដែលគ្រាន់តែបង្ហាញការគោរពចំពោះអ្នកដទៃ។ ដូចជា គ្មាននរណាអាចអត់ទោសឲ្យបាននោះទេ បើរាល់ដងតែងតែបញ្ចេញសកម្មភាពមិនល្អបែបនេះ។ វាគ្មានអីដែលគួរឲ្យភ្ញាក់ផ្អើរនោះទេ បុគ្គលទាំងនេះគឺបានរុញច្រានទៅកាន់ភាពបរាជ័យដោយសារតែ អាកប្បកិរិយា។

ប្រសិនបើអ្នកមិន “ចូលចិត្ត” នរណាម្នាក់ ពួកយើងគ្រាន់តែធ្វើការគួរសមបុគ្គលនោះទៅ។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានការណ៍ ដែលអាចមានភាពប៉ះទង្កិច អ្នកគ្រាន់តែដើរចេញឲ្យឆ្ងាយពីទីនោះក៏ជាការល្អ។ នេះមិនមែនជារឿងដែលធ្ងន់ធ្ងរនោះទេ យើងអាចគេចពីវាបាន។

៣ មានអាកប្បកិរិយាឆ្មើងឆ្មៃ

នោះគឺជារឿងដែលអ្នកទាំងអស់គ្នាត្រូវគិត វាមិនមែនជាមួលហេតុល្អនោះទេ ដែលគិតថាពួកគេគឺល្អជាងអ្នកដទៃ? ប្រសិនបើដូច្នេះមែន អ្នកមិនគួរណាមានគំនិតគំាទ្រជាមួយគំនិតបែបនេះនោះទេ។ 

អ្នករាល់គ្នាមើលមកថាវាគ្មានអីគួរឲ្យចាប់អារម្មណ៏ក្នុងផ្លូវដែលខុសនោះទេ។ តើនរណាដែលចង់រាប់អានជាមួយនឹងមនុស្សបែបនោះ?

ដើម្បីរារាំងជាមួយនឹងរឿងនេះ ពួកយើងគួរតែចងចាំនូវចំនុចមួយ គឺមនុស្សតែងតែមានភាពខ្លាំងនឹងភាពខ្សោយរបស់ពួកគេ។ លើសពីនេះ ពួកយើងអាចស្គាល់ច្បាស់ពីតំបន់ដែលពួកគេរស់នៅ។ ពួកយើងក៏ដូចជាមានភាពខ្សោយដែលអ្នកដទៃមិនមាន។ មិនដែលស្មានសោះ ថាពួកយើងមិនគួរវិនិច្ឆ័យថា ខ្លួនយើង ឫអ្នកដទៃ មានភាពខ្លាំងនិងភាពខ្សោយ។

៤ មិនគួរត្អូញត្អែរ

នេះគឺជាបទពិសោជន៏ៈ​ ការត្អូញត្អែរលឺពីរឿងអ្វីមួយៗក្នុងទីសាធារណៈ និង នៅទីកន្លែងដែលមានមនុស្សច្រើននៅជុំវិញអ្នក។ មែនហើយ នេះគឺវាដូចជារឿងមួយដែលមាក់ងាយមួយនៅចំពោះមុខពួកគេ។

មិនមែនត្រឹមតែតែជារឿងដែលមិនគួរឲ្យពេញចិត្តទេ តែមទាំងធ្វើឲ្យបាត់បង់ភាពទាក់ទាញទៀត។ វាគឺជាចំនុចខ្សោយមួយ។ លើកលែងតែអ្នកក្លាយជាអ្នកបំរើនៅក្នុង (ភោជនីយដ្ឋាន ក្លិប) និងទទូលបានវាដោយភាពកំម្រ។ ការបម្រើជាដើម នេះគឺជាមូលហេតុ ពីរបីដែលត្រូវបានកាត់ចោលពីការត្អូញត្អែរ។

ជំនួសមក ពីការបញ្ចេញនូវអាកប្បកិរិយាមិនគួរឲ្យគោរពឲ្យទៅជានិយាយអ្វីដែលមានប្រយោជន៏ចំពោះអ្នកដទៃ។ ត្រូវតែលុបបំបាត់នូវការត្អូញត្អែរ និងការធ្វើរឿងអ្វីដែលគ្មានប្រយោជន៏ពេលនៅផ្ទះ។ ការត្អូញត្អែរ គឺគ្មានបានអ្វីមកវិញនោះទេក្រៅពីទទួលបាននូវភាពជំទាស់។

៥ កុំរំខានអារម្មណ៏អ្នកដទៃ

ការរំខាន់រនណាម្នាក់ គឺមិនមែនជាចរិកដែលគួរសម និងល្អនោះទេ។ ជាងនេះទៅទៀត  ឥរិយាបថដែលប្រព្រឹត្តិទៅប៉ះពាល់ដល់អ្នកដទៃ គឺបៀបបានដូចជាភ្លើងដែលកាត់ផ្ដាច់ទំនាក់ទំនង។ ហេតុអ្វីបានជាមនុស្សគ្រប់គ្នាគួរតែមានភាពទាក់ទាញពីមនុស្សម្នាក់ពេលដែលស្ថិតក្នុងស្ថានភាពណាមួយក៏ដោយ?

ជាថ្មីម្តងទៀត ... វាជាការធម្មតាដូចជា ត្រូវតែការគួរសមទោះជាថ្ងៃធម្មតា។ ពួកយើងគួរតែចាប់ផ្ដើមយល់ពីឥលូវនេះទៅ ពីរបៀបដែលគ្រប់គ្រងខ្លួនរបស់យើង។

ដើម្បីផ្លាស់ប្តូរទម្លាប់ដ៏លំបាកនេះ - យ៉ាងហោចណាស់ត្រូវដឹងពីដំបូង។ ដើម្បីឲ្យខ្លួនអ្នកភាពល្អប្រសើរ ត្រូវតែមានការគោរពនៅក្នុងខ្លួន ដែលជាអ្នកជុំរុញយើងឲ្យកាន់តែប្រសើរ។ នៅពេលដែលរនរណាម្នាក់ មានមោទនៈភាពនឹងអ្វីដែលពួកគេនិយាយ គ្មានអ្វីទេ គឺគ្រាន់តែអនុញ្ញាតឲ្យពួកគេបញ្ចប់ទៅ។ បើស្ថានភាពតម្រូវ អ្នកអាចមើលមាត់ពួកគេដើម្បីឲ្យពួកគេបញ្ឈប់នៅអ្វីដែលពួកគេនិយាយ។សូម មើល មាត់ របស់ពួកគេដើម្បី កំណត់នៅពេលដែល ពួកគេបានបញ្ចប់ ការធ្វើឱ្យ ចំណុច របស់ពួកគេ។

រី ក៏ចាកចេញពីទីនោះកណ្ដាលទី។

៦ មិនស្ដាប់នរណាម្នាក់និយាយ

ការទំនាក់ទំនងគឺជាចំនុចមួយដែលផ្ដើមនូវទំនាក់ទំនង។ ពួកយើងរំពឹងទុកថា ការស្ដាប់ និងអាចធ្វើឲ្យអ្នកដទៃរំពឹងថាអ្នកនឹងឆ្លើយតបវិញ។ វាគឺជារឿងដែលធម្មតាដែលមិនគួរយក (គ្មានភាពទាក់ទាញ) មិនស្ដាប់ នៅពេលដែលអ្នកដទៃនិយាយ។

នេះគឺជាបទពិសោធន៏ៈ នៅពេលដែលនរណាម្នាក់និយាយ  នៅក្នុងការប្រជុំ នៅអង្គុយតុជុំគ្នា  មើលទៅជុំវិញខ្លួននៅពេលដែលអ្នកដទៃកំពុងតែធ្វើអ្វីមួយ។ លើសពីនេះ ដូចជា ពេលអង្គុយអូសជើងចុះឡើង លេងទូតសព្ទ សន្ទនាតាមទូរសព្ទជាមួយនរណាម្នាក់ផ្សេងទៀតជាដើម។

៧ បង្កើតការប៉ះទង្កិចមើលទៅដូចគ្មានបញ្ហា

នេះគឺជាភស្ដុតាង: គ្មាននរណាម្នាក់ចង់ឲ្យមនុស្សជុំវិញខ្លួនបង្កើតបញ្ហាឥតឈប់ឈរនោះទេ។ ដូច្នេះហេតុអ្វីបានជាមនុស្សនៅតែចង់ធ្វើបែបនោះ? ចម្លើយៈ សេចក្ដីតាំងចិត្ត។

ជំនួសដោយក្ដីតាំងចិត្ត មនុស្សជាច្រើនចូលចិត្តកុំឲ្យទទួលអារម្មណ៏មាក់ងាយពីគេ។ ជាការពិតណាស់ ការទាក់ទាញត្រូវបានជំនួសដោយការយកចិត្តទុកដាក់  បុគ្គលដែលមានការគោរពគឺប្រហែលមិនអើពើនិងគេនោះទេ។ 

ដើម្បីឲ្យប្រព្រឹត្តិអាកប្បកិរិយាដែលល្អ ពួកយើងគួរតែមានទំនួលខុសត្រូវលើខ្លួនឯង។ ពួកយើងមិនគួរបង្ករឿងទេ ដើម្បីបង្កើតអារម្មណ៏មកធម្មតា៕