ជំនួញទាំង៧យ៉ាង ដែលអ្នកអាចធ្វើនៅផ្ទះបាន

,

ប្រសិនបើអ្នកចង់ធ្វើជំនួញដោយខ្លួនឯងឫចង់មានពេលវេលាផ្ទាល់ខ្លួនសំរាប់ក្រុមគ្រួសារ ដំណ្ណោះស្រាយដែលល្អបំផុត គឺចាប់ផ្ដើមបង្កើតជំនួញមួយផ្ទាល់ខ្លួននៅផ្ទះ។ ដោយចាប់ផ្ដើមលក់ ទំនិញតាមប្រព័ន្ធអ៊ិនធឺណេតដែលក្នុងនោះមានជំរើសជាច្រើនក្នុងការចាប់ផ្ដើមមុខជំនួញផ្ទាល់ខ្លួនរបស់អ្នក ដោយមិនចាំបាច់ប្រើប្រាស់លុយច្រើន។ ហើយគួរតែចាប់ផ្ដើមពិនិត្យមើលដំណើរការនៃ ការធ្វើជំនួញដំណាក់ការដំបូងដែលគួរតែចាប់ផ្ដើមឫកំពុងតែដំណើរការដោយមិនគិតពីពេលវេលា។   

១ អ្នកបង្កើតគ្រឿងតុបតែងលំអរតូចៗ

ប្រសិនបើអ្នករីករាយក្នុងការកែច្នៃដូចជា គ្រឿងអលង្ការ សិប្បកម្ម គ្រឿងតុបតែងផ្ទះឬ គ្រឿងស្មូន អ្នកគួរតែពិចារណាចាប់ផ្តើម អាជីវកម្ម ផ្ទាល់ខ្លួនរបស់អ្នក តាមរយៈ ទីផ្សារអនឡាញ ដូច etsy.com ។ បង្កើតផលិតផលដែលអ្នកចង់លក់ និងយករូបនៃផលិតផលទាំងនេះទៅអាប់ទ្បូតនៅលើគេហទំព័រ និងបង់ថ្លៃតិចតួចសម្រាប់ផលិតផលដែលបានអាប់ទ្បូត។ អ្នកចូលទស្សនាឃើញផលិតផល របស់អ្នកនៅលើវេបសាយ និងធ្វើការទូទាត់តំលៃ រួចទំនិញត្រូវដឹកទៅកាន់អតិថិជន។​វាជាវិធីល្អក្នុងការធ្វើរអាជីវកម្មខ្នាតតូចរបស់អ្នក។

២ អ្នកបង្កើត Blog

អ្នកសរសេរប្លុក ដែលទទួលបានជោគជ័យ អាចរកប្រាក់ចំណូលពេញម៉ោង តាមរយៈការផ្សព្វផ្សាយ នៅលើបណ្ដាញ​ រឺអត្ថបទជាដើម។ អ្នកអាចចាប់ផ្តើមបង្កើតBlog របស់អ្នកផ្ទាល់ តាមរយៈគេហទំព័រ ដូចជាការ blogger.com ឬ tumblr.com ។ ស្វែងរកក្រុមអ្នកជំនាញ ឬប្រធានបទដែលអ្នកចូលចិត្ត នឹងចាប់ផ្តើមសរសេរអំពីពត៏មានចុងក្រោយបំផុតនិង ចែករំលែកគន្លឹះ ឬ ការយល់ដឹងទូលំទូលាយមួយ ។ ចុះឈ្មោះក្នុងគណនី " pay-per-click" តាមរយះទំព័របណ្តាញដូចជា Google Adsense ដែលដាក់ ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Blog របស់អ្នក។ អ្នកចូលទស្សនា Blog របស់អ្នកកាន់តែច្រើន, ឱកាស កាន់តែច្រើននោះអ្នកមានឱកាសទទួលបានប្រាក់កាន់តែច្រើនពីការចុចលើការផ្សព្វផ្សាយពាណិជ្ជកម្ម ទាំងនេះ។

៣ ការផ្តល់ព្រឹក្សាដល់អតិថិជន

ក្រុមហ៊ុនជាច្រើនបានបង្កើតជាជំនួយសំរាប់ផ្ដល់ការប្រឹក្សារដល់អតិថិជនតាមរយះការហៅទូរស័ព្ទ ដើម្បីពិភាក្សា។ យើងនឹងទទួលទូរស័ព្ទ ដើម្បីឆ្លើយតបទៅនឹងសំនូររបស់អតិថិជន ឫពិភាក្សាអំពីផលិតផលដែលពួកគេចង់បាន។  អ្វីដែលជាតម្រូវការចាំបាច់ គឺអ្នកត្រូវតែមានបទពិសោធន៏ខាងផ្នែកសេវាកម្មបំរើអតិថិជននិងចេះប្រើប្រាស់អ៊ិនធឺណេត។ ក្រុមហ៊ុនទាំងនោះមានដូចជា  Alpine Access, LiveOps, West និង Arise ដែលជាភ្នាក់ងារផ្ដល់សេវាកម្មដល់អតិថិជន ទោះជាក្រៅម៉ោងធ្វើការរបស់ពួកគេកដោយ។

៤ អ្នកកាន់បញ្ជី

ប្រសិនបើអ្នកមានជំនាញល្អជាមួយការគិតលេខនិងគិតថាខ្លួនអ្នកតែងតែជួយដល់មិត្តភក្តិក្នុងអំឡុងពេលបង់ពន្ធនោះ ចូរចាប់ផ្តើមធ្វើការជាមួយជំនាញរបស់អ្នក។ដោយចាប់ផ្តើមអាជីវកម្មរក្សាបញ្ជីផ្ទាល់ខ្លួនរបស់អ្នក​អ្នកអាចលក់សេវាកម្មផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យបុគ្គលនិងអាជីវកម្មខ្នាតតូចខណៈពេលដែលធ្វើការនៅផ្ទះ។ អ្នកនឹងត្រូវការកម្មវិធីគណនេយ្យនិងកុំព្យូទ័រមួយដែលអាចជឿទុកចិត្តបាន។ ទាក់ទាញអតិថិជនថ្មីដោយការ​បង្ហោះផ្សព្វផ្សាយខិត្តប័ណ្ណនិងផ្ញើសារលិខិតដល់អាជីវកម្មខ្នាតតូចផ្សេងទៀតនៅក្នុងតំបន់របស់អ្នកដើម្បីអោយគេស្គាល់អ្នកកាន់តែច្រើនទ្បើង។

៥ អ្នកបង្រៀនផ្ទាល់ខ្លួន

ប្រសិនបើអ្នករីករាយក្នុងការបង្រៀននោះអ្នកអាចចាប់ផ្តើមអាជីពជាអ្នកបង្រៀនតាមផ្ទះដែលស្ថិតនៅក្នុងតំបន់របស់អ្នក។ អ្នកអាចបង្រៀនសិស្សនៅឯផ្ទះរបស់ពួកគេ នៅក្នុងផ្ទះរបស់អ្នក នៅកន្លែងសមគួរណាមួយ ឬនៅបណ្ណាល័យណាមួយ។​ទំនាក់ទំនងជាមួយសហគមន៍និងសាលារៀនក្នុងតំបន់របស់អ្នកដើម្បីបង្ហាញថា​អ្នកអាចបង្រៀនសិស្សនិស្សិតបាន និងទទួលបានការគាំទ្រពីពួកគេ។ អ្នកអាចចូលរួមក្នុងបណ្តាញគ្រូ​បង្រៀន​​សិស្សតាមអនឡាញមួយ​ដែលអាចធ្វើការបង្រៀនសិស្សនៅលើអ៊ីនធឺណិតបាន។

៦ អ្នកបកប្រែ

ប្រសិនបើអ្នកមានសម្ថភាពអាចនិយាយបានច្រើនជាងមួយភាសាយ៉ាងស្ទាត់ជំនាញ នោះអ្នកអាចធ្វើជាអ្នក​បក​ប្រែឯករាជ្យ។ ក្រុមហ៊ុនជាច្រើនចាំបាច់ត្រូវបំពេញក្រដាសស្នាមនិងឯកសារបក​ប្រែផ្សេងៗ ដោយអ្នកដែលមានជំនាញផ្នែកភាសា ឫជនជាតិដើមដែលនិយាយភាសារនោះ។ ហើយអ្នកអាចសែ្វង​រកការងារបកប្រែឯករាជ្យតាមរយៈគេហទំព័រ Welocalize.com ឬ sdl.com ។ អ្នកនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត​ជំនាញភាសានិងវេយ្យាករណ៍របស់អ្នកនិងការប្រើប្រាស់សញ្ញាក្នុងភាសារ។

៧ ការចាប់ផ្តើមហាង eBay ផ្ទាល់ខ្លន

ប្រសិនបើអ្នករីករាយក្នុងការស្វែងរកការចរចារមួយនៅហាងដែលអាចប្រគល់កិច្ចព្រមព្រៀងនិងការដេញថ្លៃក្នុងការចាប់ផ្តើមដំនើរការហាង​ eBay របស់អ្នកគឺជារឿងល្អ។ បើកកិច្ចព្រមព្រៀងទាំងនោះមានការគំទ្រច្រើន នោះអ្នកនិងអាចរកប្រាក់ចំណេញបានកាន់តែច្រើនដោយការលក់ផលិតផលទាំងនេះទៅឱ្យអ្នកទិញនៅលើអនឡាញ។ អ្នកអាចផ្សព្វផ្សាយទំនិញទាំងនោះ ជាមួយនឹងតំលៃថេរមួយ ឬនៅក្នុងតំលៃដែលអាច​​ទទួលយកបាន។ ផលិតផលរបស់អ្នកនឹងបង្ហាញនៅពេលអ្នកទស្សនាធ្វើការស្វែងរកនៅលើទំព័រ eBay របស់អ្នក នៅពេលដែលអ្នកទិញវាយនៅក្នុងពាក្យស្វែងរកដែលផ្គូផ្គងនឹងការរៀបរាប់នៃទំនិញរបស់អ្នក។ ការទូទាត់ត្រូវបានដំណើរការតាមរយៈ PayPal រួចទំនិញត្រូវដឹកជញ្ជូនទៅអតិថិជន។

 

ប្រភព៖ addicted2success